• 2022-01-13 01:00:00
  • ព័ត៌មាន

ក្បួនព្យុហយាត្រាហែរផ្អើលក្រុងស្វាគមន៍ MGI វៀតណាមវិលចូលប្រទេស តែម្ដាយនាងបែរត្រូវខ្យល់ចាប់

  • 2022-01-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បវរកញ្ញា Miss Grand International ឆ្នាំ ២០២១ Nguyễn Thúc Thùy Tiên ត្រូវបាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្ដៅពីជនរួមជាតិរបស់នាងក្នុងទឹកដីកំណើត ប្រទេសវៀតណាម។

ក្នុងការទទួលស្វាគមន៍វិលចូលប្រទេសវិញកាលពីម្សិលមិញ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១) ក៏មាន​រៀបចំជាពិធីហែរក្បួនព្យុហយាត្រាយ៉ាងគគ្រឹកគ្រេង សាទរសម្រាប់ការនាំកិត្តិយសជូនជាតិ ក្រោយបវរកញ្ញា Thùy Tiên ឈ្នះតំណែងមកុដ Miss Grand International ឆ្នាំ ២០២១។

សង្កេតឃើញថា​មាន​វត្តមាន​អ្នកចូលរួមជា​ច្រើនពាន់នាក់រង់ចាំស្វាគមន៍ដំណើររបស់ Thùy Tiên ដោយក្នុងនោះក៏មានម្ដាយរបស់នាងដែរ។


ចុច LINK នេះ ដើម្បីទស្សនាសកម្មភាពវីដេអូទាំងស្រុង

@startalkvn Mẹ Hoa hậu Thùy Tiên bị hạ đường huyết. Bà phải ngồi nghỉ trong lúc chờ con gái thay đồ, kết thúc sự kiện. #hoahauthuytien#me#startalkvn #fptplay ♬ nhạc nền - Startalkvn

ជាក់ស្ដែង ដោយសារមាន​មនុស្សច្រើនកកកុញពេក ផ្សំ​នឹង​អាកាសធាតុក្ដៅផង ទើប​ម្ដាយរបស់ បវរកញ្ញារូបនេះ​ដែលខំអង្គុយចាំកូននោះ កើតមាន​បញ្ហាមិនស្រួលផ្នែកសុខភាព។ តាមការឲ្យដឹងពីវិបសាយ Kenh14 បានបញ្ជាក់ថា អ្នកស្រីធ្លាក់ជាតិស្ករក្នុងឈាម​ខ្លាំង ហើយសុំសម្រាកបន្តិចសិន ហើយទ្រាំចាំកូនបញ្ចប់កម្មវិធីឲ្យបាន​ស្រួលបួល​សិន។

យ៉ាងណាក្ដី ពេល​នោះដែរ ក៏ឃើញថា​មានក្រុមការងារជួយមើលថែអ្នកម្ដាយរបស់ Thùy Tiên ដែរ៕

រូបភាព៖ Kenh14

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម