• 2022-01-12 12:11:40
  • ព័ត៌មាន

MV «វាតែប៉ុណ្ណឹង» របស់ សុភ័ក្ត្រ កុសុម៉ា ចេញហើយ ប្រមូលផ្ដុំសុទ្ធតែកំពូលពួកម៉ាក

  • 2022-01-12 12:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀងសម្ដែង​ជា​ក្រុម​ ដែល​ សុភ័ក្ត្រ កុសុម៉ា និងក្រុមការងារបាន​ត្រៀមជាពិសេស ពេលនេះ​បាន​ចេញផ្សាយជាផ្លូវការហើយ។

MV បទថ្មី​ដែលមានចំណងជើងថា «វាតែប៉ុណ្ណឹង» របស់ សុភ័ក្ត្រ កុសុម៉ា បាន​ចេញផ្សាយ​តាមការសន្យា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧ល្ងាច។ បទ​ចម្រៀងបែប​សប្បាយ ដែលកុសុម៉ា បាន​បង្ហាញ​ពេល​នេះ​ពិតជាពិសេស ព្រោះ​នេះគឺជា​កាដូដែល តារាស្រីរូបនេះ​ត្រៀមជូនជាកាដូសម្រាប់អ្នកគាំទ្រ​ទាំងអស់របស់ខ្លួន ហើយក៏អបអរសម្រាប់ឱកាសឆ្នាំថ្មីដែរ។

ជាមួយគ្នានោះ អ្នកដែល​មានវត្តមានសម្ដែងក្នុងបទនេះ​ គឺសុទ្ធតែជាមិត្តល្អរបស់ កុសុម៉ា ដោយរួមមាន PeyPey Dy, ដេវីដ, តាក់, នភាល័យ, Belly, ចាន់ ដេវីដ និងក្រុមរាំជា​ច្រើននាក់។

ទស្សនាដូចខាងក្រោមនូវវីដេអូបទចម្រៀងថ្មីពី កុសុម៉ា៖

អត្ថបទ៖ យី សុធារី

មតិយោបល់