• 2022-01-13 03:08:03
  • ព័ត៌មាន

តិចថាក្រចុះ! តារារបស់ "Single’s Inferno” នៅសុទ្ធតែផ្ទះថ្លៃរាប់លាន មានតារាល្បីៗជាអ្នកជិតខាង

  • 2022-01-13 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ក្នុង​កម្មវិធី "Single’s Inferno” គឺ Song Ji A (Free Zia) ពេល​នេះ​គឺជា​តារា​ស្រី​ដែល​ពេញ​ជាទីសំណព្វរបស់កូរ៉េ តាំងពីនាង​បង្ហាញខ្លួនក្នុងកម្មវិធីនេះ​មក។ ជាមួយនឹង​អត្តចរិត និងការតែងខ្លួនបែប​ហាយសូ សិចស៊ីបែប​នេះ​ រឿងអីដែលថា​ខ្វះអ្នកចាប់អារម្មណ៍នោះ?

ថ្មីៗនេះ​ នាងបានបង្ហោះវីដេអូមួយ​បង្ហាញពីគ្រប់កន្លែង​ក្នុង​ផ្ទះ​របស់​នាង។ តាមពិតនេះ​ក៏ជាផ្ទះ​ដែល​នាង​ស្នាក់នៅតែឯងឆ្ងាយពីគ្រួសារ។ ដូច្នេះ​គ្រប់គ្នា​ច្បាស់ជាចង់ដឹងហើយមែនទេ ថា​សភាពផ្ទះ​ខាងក្នុង​របស់ Song Ji A យ៉ាងណាខ្លះ?

នារី​ដែល​កំពុង​ទទួល​បាន​ការគាំទ្ររូបនេហ​ រស់នៅ​ក្នុង​អផាតមិន (Apartment) ប្រភេទ Trimage មាន​ទីតាំង​ក្នុងតំបន់ Seongsu។ មិនមាន​របាយការណ៍ច្បាស់​ណាមួយបញ្ជាក់​ថា​ នាង​ទិញ ឬក៏ជួលទេ ប៉ុន្តែដើម្បីជា​ការ​ងាយស្រួល សូម​បង្ហាញ​នូវតម្លៃគ្រប់ប្រភេទក្នុងការរស់នៅក្នុង Apartment ដ៏ស៊ីវីល័យ​មួយនេះ។

-ក្នុងលក្ខខ័ណ្ឌដែល​នាង​ទិញអាផាតមិនប្រភេទបន្ទប់គេង​មួយនេះ នាង​ត្រូវ​ចំណាយ​ ៧៨០លានវ៉ុន (ខ្ទង់ ៦៥៦ ០០០ដុល្លារ)

-ក្នុងលក្ខខ័ណ្ឌនាងដាក់ប្រាក់បញ្ញើច្រើន ហើយបង់ថ្លៃសេវាផ្សេងៗ នោះត្រូវបង់ ៥០០លានវ៉ុន (ប្រហែល ៤២០ ០០០ដុល្លារ)

-ក្នុងលក្ខខ័ណ្ឌនាងជួលប្រចាំខែ តម្លៃលើទីផ្សារគឺ ៣លានវ៉ុន (ខ្ទង់ ២ ៥២០ដុល្លារ) ក្នុងមួយខែ។

ទោះជាយ៉ាងណាបន្ថែម​លើ​អ្វីៗទាំងអស់នេះ អ្នកស្នាក់ត្រូវ​បង់ថ្លៃថែទាំអគាររៀងរាល់ខែ ដែលជាទូទៅគឺដល់ទៅ ២០០-៣០០ដុល្លារជាប្រចាំ។

ងាកចូល​អ្នកដែល​រស់នៅក្នុងអគារ Trimage នេះវិញ សុទ្ធតែ​ជា​អ្នក​មានចំណូលខ្ពស់ ហើយក្នុងនោះ​ក៏មាន​តារាល្បីៗដែររួមមាន៖ Taeyeon និង Sunny (Girls’ Generation), Leeteuk និង Donghae (Super Junior) ហើយសូម្បី Baekhyun (EXO) ក៏មាន​ផ្ទះនៅ​ទីនោះដែរ។ ដូច្នេះ​សរុបមក​វិញ​ Song Ji A ក៏ជាអ្នកជិតខាងម្នាក់របស់តារាទាំងនេះដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់