• 2022-01-13 04:26:28
  • ព័ត៌មាន

ដឹងការពិតហើយ! វី ឌីណែត បង្ហើបពេលជាក់លាក់លាចេញពីអាជីពជាតារាចម្រៀង

  • 2022-01-13 04:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត បានធ្វើឲ្យប្រិយមិត្តជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីនាងបានផុសពាក្យទាក់ទងទៅការឈប់ច្រៀង។

នៅប៉ុន្មានម៉ោងមុននេះ ម្ចាស់ពានរង្វាន់កម្មវិធី I am A singer Cambodia កញ្ញា វី ឌីណែត បានបង្ហាញសារខ្លីមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា តិចទៀតឈប់ច្រៀងហើយ។ ភ្លាមៗនោះក្រោយពីនាងបានផុសរឿងបែបនេះភ្លាម គ្រប់គ្នាមិនទាន់ដឹងច្បាស់ទេថា តើឌីណែត និយាយលែងរឺជាការពិតនោះទេ រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកខ្លះចោទជាសំនួរថា មូលហេតុអ្វីបានឈប់? អ្នកខ្លះទៀតកើតទុក្ខ ពេលដឹងដំណឹងនេះ ចំណែកអ្នកខ្លះទៀតថា កុំគិតច្ចឹងអី ស៊ូបន្តទៀតទៅ សូមកុំឈប់អី។

ជុំវិញរឿងនេះ វី ឌីណែត ក៏បានបញ្ជាក់ប្រាប់ Sabay ដែរថា តាមពិតទៅនាងមានគម្រោងឈប់បន្តអាជីពជាតារាចម្រៀងនៅពេលខាងមុខប្រាកដមែន ពោលគឺប្រហែលជា ៣ទៅ៤ឆ្នាំខាងមុខទៀតទើបនាងឈប់ច្រៀង។ វី ឌីណែត (ខ្ញុំមានគម្រោងចង់ឈប់បន្តអាជីពជាតារាចម្រៀងពិតមែនបង ដោយចង់គិតរឿងរកជំនួញជំនួសវិញ ព្រោះខ្ញុំដូចជាធុញជាមួយសិល្បៈបណ្តើរៗហើយ ណាមួយសិល្បៈមិនគង់វង្សបានយូរឡើយ

តារាស្រីសម្លេងពីរោះក្រអួនក្រអៅរូបនេះ បានបន្ថែមទៀតថា តែបើនាងឈប់ពីការច្រៀងនេះទៅ បើសិនមានអ្នកចង់ឲ្យនាងទៅច្រៀងនៅក្រៅប្រទេស រឺផលិតកម្មផ្សេងទាក់ទងនោះនាងគិតពិចារណាសិន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម