/Minisrty_2021/M021/61dfb2619bc29_1642050120_medium.jpg)
- 2022-01-13 06:30:00
- ព័ត៌មាន
ក្រោយជួបបញ្ហាច្រើនរាប់មិនអស់ តាចេក ត្រូវបានអ្នកស្រី ទ្រីដាណា ប្រកាសផ្តល់ជំនួយហើយ
- 2022-01-13 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជួបបញ្ហាច្រើនរាប់មិនអស់ តាចេក ត្រូវបានអ្នកស្រី ទ្រីដាណា ប្រកាសផ្តល់ជំនួយហើយ
ចន្លោះមិនឃើញ
លោកស្រី ទ្រី ដាណា ក្រោយឃើញ តាចេក មានបញ្ហាជាហូរហែស្ទើរតែប៉ះពាល់ដល់ជីវិត ពេលនេះលោកស្រីប្រកាស់ផ្តល់ជំនួយហើយ រហូតធ្វើឲ្យប្រិយមិត្តរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នា។
នៅប៉ុន្មានម៉ោងមុននេះ លោកស្រី ទ្រី ដាណា ដែលគ្រប់គ្នាស្គាល់ថា ជារាជីនីចិត្តធម៌ បានប្រកាស់ផ្តល់ជំនួយជូនដល់ តាចេក ដែលជាតារាកំប្លែងដ៏កំសត់មួយរូប ក្រោយពីរូបលោក បានឆ្លងកាត់ការលំបាករាប់មិនអស់កន្លងមក។ ក្នុងការប្រកាស់ផ្តល់ជំនួយនេះ លោកស្រី ចង់ឲ្យតារាកំប្លែងរូបនេះ មានដើមទុនយកទៅរកស៊ីបន្ថែម ព្រោះរយៈពេលកន្លងមក មើលទៅតាចេក ដូចជាសង្វេគណាស់ ក្រោយពីឈប់សម្តែង ឃើញទៅលក់ ទឹកសុទ្ធ លក់បន្លែ រហូតមានបញ្ហាក្រឡាប់កង់បីមានរបួសដោយទាំងកូនទៀតផង។
រម្លឹកផងដែរថា តារាកំប្លែងជើងចាស់លោក ឈុំ ប៊ុនឈឿន ហៅតាចេក នៅប៉ុន្មានថ្ងៃមុននេះ មានគំនិតចង់ Live សុំជំនួយពីសប្បុរសជនជាមួយ ទូចស្រីលក្ខណ៍ តែតារាកំប្លែងរូបនេះបានបញ្ជាក់ប្រាប់Sabay ថា លោកនឹងមិនLive ជាមួយតារាម៉ូដែល ទូច ស្រីលក្ខណ៍ ដើម្បីសុំំជំនួយពីសប្បុរសជននោះទេ ត្បិតលោកថាមានសិល្បៈករផ្សេងទៀតក៏ជួបការលំបាកដូចលោកដែរ៕