• 2022-01-13 07:44:33
  • ព័ត៌មាន

ឃើញរមទមៗ តែក្នុងបទ“សុំទឹកមួយផ្ដិល” ស៊ុន ស្រីពេជ្រ ចាក់ក្បាច់សាហាវ​ សូម្បី ស្រីខួច ក៏ទប់លែងឈ្នះ

  • 2022-01-13 07:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីដែលនិយមច្រៀងបទប្រពៃណី និងមនោសញ្ចេតនា ស៊ុន ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើល ក្រោយឃើញវីដេអូខ្លីមួយដែលគេបង្ហោះនៅលើបណ្ដាញសង្គមTik Tok បង្ហាញពីទឹកមុខក្រមិចក្រមើម និងរាំំចាក់ថ្លុករបស់តារារូបនេះកាលពីយប់មិញ។

វីដេអូដ៏កម្ររបស់តារាស្រីរូប បានបែកធ្លាយនៅលើគណនីTik Tok របស់​តារា​ចម្រៀងហង្សមាស ផន ស្រីខួច ដែលតារាស្រីរូបនេះក៏បានរាំចាក់ក្បាច់ជាមួយអ្នកនាង ស៊ុន ស្រីពេជ្រ ដែរ។ នៅលើតុញ៉ាំអាហារ ដែលទំនងតារាស្រីរូបនេះ បានចូលរួមក្នុងកម្មវិធីមង្គលមួយដែលមានចាក់ភ្លេង ឬច្រៀងកំដរដោយផ្ទាល់នូវបទ “សុំទឹកមួយផ្ដិល” ទើបអ្នកនាងញាំបណ្ដើរ និងបញ្ចេញកាយវិការដ៏កម្រក្នុងទឹកមុខសប្បាយរីករាយនេះឡើង។

កញ្ញា ផន ស្រីខួច ដែលស្ថិតនៅក្នុងស្ថានភាពសប្បាយរីករាយជាមួយអ្នកនាង ស៊ុន ស្រីពេជ្រ ដែរនោះ បានសរសេរឃ្លាមួយភ្ជាប់ជាមួយនឹងវីដេអូនោះថា៖ “ឆើតៗ…ផន ស្រីខួច សុំទឹកមួយផ្ដិល…ស៊ុន ស្រីពេជ្រ”។ បន្ទាប់ពីបង្ហោះវីដេអូមួយនេះ មានអ្នកលេងTik Tok ជាពិសេសអ្នកគាំទ្រតារា​ទាំងពីរដួង​ជិត៥០០០នាក់ ចូលចុចរូបបេះដូង និងជាង១០០នាក់ទៀត បានចូលComment។ អ្នកខ្លះចូលComment ថា “ទៅការគេយប់មិញ ឃើញបងទាំងពីរ(ស្រីខួច និងស្រីពេជ្រ)ស្អាតណាស់។ និងអ្នកខ្លះទៀតថា “ធ្លាប់តែឃើញបងពេជ្រ សុភាព"៕

សូមចុច LINK នេះ ដើម្បី​ទស្សនាវីដេអូ៖

ជិន សុភ័ក្ដ្រ

មតិយោបល់