- សុក្រ, 14 មករា 2022 04:58
- ព័ត៌មាន
SM ប្រកាសថា Taemin ត្រូវផ្ទេរពីទ័ពសកម្ម មកកាន់ការងារសាធារណៈវិញ អាស្រ័យលើវិបត្តិផ្លូវចិត្តធ្ងន់
- សុក្រ, 14 មករា 2022 04:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM ប្រកាសថា Taemin ត្រូវផ្ទេរពីទ័ពសកម្ម មកកាន់ការងារសាធារណៈវិញ អាស្រ័យលើវិបត្តិផ្លូវចិត្តធ្ងន់
ព័ត៌មានចេញផ្សាយនៅពេលនេះបានឲ្យដឹងថា Taemin (SHINee) ត្រូវបានផ្ទេរពីកងកម្លាំងសកម្ម ទៅកាន់ការងារទ័ពជួរក្រោយវិញហើយ ដោយសារតែពេលនេះលោកមានជំងឺបាក់ទឹកចិត្តខ្លាំង ហើយរងនូវភាពស្លន់ស្លោផ្លូវអារម្មណ៍ទៀត។ នេះបើតាមការឲ្យដឹងពីផលិតកម្ម SM។
ជាលទ្ធផល ចាប់ពីថ្ងៃនេះទី១៤ ខែមករា ឆ្នាំ២០២២ នេះទៅ Taemin នឹងទៅបំពេញតួនាទីជាអ្នកបម្រើការងារសាធារណៈវិញ រហូតដល់ថ្ងៃលោកចប់តួនាទី។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ផលិតកម្ម SM៖
«នេះគឺផលិតកម្ម SM
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ Taemin ត្រូវបានផ្ទេរពីក្រុមយោធានៃក្រសួងការពារជាតិ ទៅផ្នែកសេវាសាធារណៈវិញ។
ក្នុងអំឡុងពេលនៃការបំពេញការងារនៅក្នុងជួរយោធា Taemin បានទទួលការព្យាបាល និងប្រឹក្សាជាបន្តបន្ទាប់ក្រោយលោកជួបនូវបញ្ហាបាក់ទឹកចិត្ត និងភ័យស្លន់ស្លោ ដែលលោកធ្លាប់ជួបកាលពីមុន។ ទោះជាយ៉ាងណាថ្មីៗនេះ រោគសញ្ញានៃជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេហហើយទើបរដ្ឋបាលក្នុងជួរទាហាន សម្រេចថា លោកមិនអាចឈរជើងនៅទីនេះបានទេ។ ដូច្នេះជាលទ្ធផល Taemin ត្រូវបានផ្ទេរទៅទទួលការងារផ្នែកសេវាសាធារណៈ តាមគោលនយោបាយរបស់យោធា ចាប់ពីពេលនេះតទៅ។
យើងសូមអភ័យទោសចំពោះអ្នកគ្រប់គ្នា ចំពោះព័ត៌មានបន្ទាន់មួយនេះ។ យើងនឹងបន្តផ្តោតលើការព្យាបាលរបស់ Taemin ក៏ដូចជាប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយលោកឲ្យមានមានលំនឹងក្នុងខ្លួនឡើងវិញ។ សូមអរគុណ»៕
ប្រភព៖ Allkpop ប្រែសម្រួល៖ យី សុធារី