• 2022-01-14 07:11:44
  • ព័ត៌មាន

មិនស្រួលទេលោកអើយ! ក្រៅពីទម្រាំចេញបាន​ MV មួយបទ កុសុម៉ា សឹងសន្លប់កណ្ដាលទី

  • 2022-01-14 07:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូបទ​ចម្រៀងដែល​មាន​ចំណងជើងថា​ «វាតែប៉ុណ្ណឹង» របស់ សុភ័ក្ត្រ កុសុម៉ា បាន​ចេញផ្សាយជា​ផ្លូវការ​តាំង​ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមាន​ការចូលរួមសម្ដែង​ពីមិត្តភ័ក្តិរបស់​នាងជា​ច្រើននាក់។

ចំនួន​អ្នកចូល​មើលក៏ច្រើនគួរ​សម​ ដោយនៅលើ Facebook មាន​ចំនួន​ View ដល់ទៅ 110K និង YouTube មានអ្នកចូលមើល 57K ដងគិតត្រឹម​ថ្ងៃនេះ ក្រោយពីថ្ងៃចេញផ្សាយ។

ដោយឡែក​នៅថ្ងៃនេះ​ កុសុម៉ា ដល់ពេល​ត្រូវ​បង្ហាញពីសកម្មភាព​ក្រៅឆាកម្ដង ពីការ​ថត​ MV មួយនេះ។ MV មាន​រយៈពេល​ត្រឹម​ ៥:៤៨នាទីVប៉ុណ្ណោះ ប៉ុន្តែ​មុន​ចេញ​ជារូបរាង ទាំង​កុសុម៉ា និងក្រុមការងារទាំងអស់​ចំណាយ​ពេល​ច្រើន ហត់កាយលំបាកមិនធម្មតា ប៉ុន្តែពួកគេ​នៅ​តែ​តស៊ូទាំងយប់ ទាំងថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ចេញសមិទ្ធផល​ឲ្យបាន​ល្អ។

សុភ័ក្ត្រ កុសុម៉ា បាន​លើកឡើងថា៖ «ទំរាំបានមួយបទនេះគឺថាក្រុមការងារលំបាកហើយ ក្តៅក៏ក្តៅ ហត់ក៏ហត់ សំខាន់ត្រូវថតដល់យប់ ហើយមិនមានពេលសំរាកគ្រប់គ្រាន់នោះទេ» ព្រម​ទាំង​អរគុណ​ដល់ Athika និងក្រុមការងារ​ថត​ទាំងអស់ ដែល​ដុតដៃដុតជើងក្នុងការងារមួយនេះ។

ទស្សនារូបភាព​ក្រៅឆាកទាំងអស់ដូចខាងក្រោម៖

រូបភាព៖ Facebook Page របស់សុភ័ក្ត្រ កុសុម៉ា

អត្ថបទ៖ យី សុធារី

មតិយោបល់