• 2022-01-16 05:44:28
  • ព័ត៌មាន

ថ្ងៃនេះ ហង្ស ឈា ទទួលបានកាដូពិសេសពីភរិយាមួយទៀតហើយ

  • 2022-01-16 05:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែងលោក ហង្ស ឈា ដែលកំពុងបង្កើតមុខជំនួញ និងគ្រួសារដ៏កក់ក្ដៅមួយនៅលើទឹកដីសហរដ្ឋអាមេរិក ទទួលបានកាដូពិសេសមួយទៀតហើយពីភរិយាជាទីស្រឡាញ់នៅដើមឆ្នាំ២០២២។ នោះ គឺកាដូកូនទី៣ របស់លោកបានស្វាគមន៍ភពផែនដីដ៏ស្រស់ស្អាតនៅថ្ងៃនេះ។

នៅព្រឹកថ្ងៃទី១៦ ខែមករា នេះ លោក ហង្ស ឈា បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតទារិកាម្នាក់ដែលមានឈ្មោះថា Nilly តាមបណ្ដាញសង្គមFacebook ថា ពីមុនលោកគិតថាលោកធ្វើការហត់ជាងភរិយា នឿយជាងភរិយា លំបាកជាងភរិយា តែមកដល់ពេលនេះទើបលោកដឹងថា ភរិយាហត់ជាងលោកមួយលានដង។

ហង្ស ឈា៖ “អគុណម៉ែ វា រីករាយថ្ងៃច្មីដំបូងរបស់កូនស្រី Nilly ម៉ែពុក ជូនពរកូនឲ្យមានសុខភាពល្អ"។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ នេះ អតីតតារាសម្ដែងប្រុសល្បីឈ្មោះអំឡុងទសវត្ស៩០ ហង្ស ឈា មានកូនចំនួនបីនាក់ហើយ។ ក្នុងនោះលោកមានកូនស្រីបង និងប្រុសកណ្ដាលម្នាក់ ហើយពេលនេះលោកទទួលបានកូនស្រីម្នាក់ទៀតដែលជាកាដូពិសេសពីភរិយារបស់លោកនៅដើមឆ្នាំថ្មីនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់