- 2022-01-16 05:45:50
- ព័ត៌មាន
លទ្ធផលតារាប្រុស K-Pop ល្បីប្រចាំខែមករា ខុសខ្លាំងពីខែមុន តែខាងនារី ខុសគ្នាប៉ុនចុងក្រចក
- 2022-01-16 05:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលតារាប្រុស K-Pop ល្បីប្រចាំខែមករា ខុសខ្លាំងពីខែមុន តែខាងនារី ខុសគ្នាប៉ុនចុងក្រចក
ចន្លោះមិនឃើញ
Korean Business Research Institute បានចេញផ្សាយហើយនូវលទ្ធផលតារាប្រុសស្រី K-Pop ដែលមានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំខែ មករា។
សម្រាប់លទ្ធផលផ្នែកបុរស គឺផ្អែកលើការសរុបទិន្នន័យគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ ផ្អែកលើអ្វីដែលបានចេញផ្សាយ លទ្ធផលខែនេះ ពិតជាខុសគ្នាខ្លាំងពីខែមុន ដោយសារម្ចាស់តំណែងកំពូលទី ១ ត្រូវបានផ្លាស់ប្ដូរប្រវត្តិថ្មី។ Jimin (BTS) ដែលតែងជាប់លេខ ១ រាល់ខែ ត្រូវ Junho (2PM) យកឈ្នះបានយ៉ាងអស្ចារ្យ ឯ V ដែលធ្លាប់តែស្ថិតនៅកំពូលទាំង ៥ បែរធ្លាក់ដល់លេខ ១០វិញ។
១. Junho (2PM)
២. Jimin (BTS)
៣. Kang Daniel (Wanna One)
៤ Jin (BTS)
៥. Cha Eun Woo (ASTRO)
៦. Jungkook (BTS)
៧. Kim Jae Hwan (Wanna One)
៨. Suga (BTS)
៩. Chansung (2PM)
១០. V (BTS)
ងាកចូលលទ្ធផលផ្នែកនារីវិញ គឺកើតចេញពីការស្រង់ទិន្នន័យ និងវិភាគយ៉ាងហ្មត់ចត់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ជាក់ស្ដែងសម្រាប់ផ្នែកនារីមិនសូវមានការផ្លាស់ប្ដូរច្រើននោះទេ ដោយខែនេះ អ្នកលេខ ២ និង លេខ ៤ នៅដដែល តែអ្នកលេខ ១ និងលេខ ៤ នៅខែមុន ឆ្លាស់គ្នាគ្រងតំណែងចាស់វិញ។
១. Lisa (BLACKPINK)
២. Winter (aespa)
៣. Jennie (BLACKPINK)
៤. Karina (aespa)
៥. Taeyeon (Girls’ Generation)
៦. YoonA (Girls’ Generation)
៧. Jisoo (BLACKPINK)
៨. Joy (Red Velvet)
៩. Giselle (aespa)
១០. Son Naeun (Apink)