• 2022-01-17 03:23:03
  • ព័ត៌មាន

Fan ពេញចិត្តស្ដូក! Jisoo និង Jung Hae In ថើបគ្នាបាន​សម្រេចត្រង់ភាគថ្មីនៃរឿង «Snowdrop»

  • 2022-01-17 03:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមដំបូង រឿងភាគ​ «Snowdrop» ហាក់ដូចជា​មិន​សូវ​រលូន ដោយរងនូវការ​រិះគន់ជា​ច្រើន ដោយសារ​តែជាប់ពាក់ព័ន្ធ​នឹង​បញ្ហាប្រវត្តិសាស្ត្រនយោបាយខ្លះ ប៉ុន្តែ​ក្រោយៗមក​ រឿងនេះ​ក៏ប្រែជា​ទទួល​បាន​ការគាំទ្រ​ឡើងវិញ ផ្អែក​លើសាច់រឿង និងការរៀបចំ​ប្លង់រឿងឲ្យកាន់តែ​ទាក់ទាញ។

សាច់រឿងបត់បែន​ខ្លាំង​ រហូតធ្វើឲ្យអ្នកមើល​ផ្អាក​ការតាមដាន​មិនបាន ហើយអ្វី​ដែលកាន់តែជក់ចិត្ត រហូតគ្រប់គ្នាលាន់មាត់ផ្អើលពេញបណ្ដាញសង្គម គឺ​ពេល​រឿងឈាន​ដល់ភាគទី ១១ ​តួប្រុស (Jung hae In) និង តួស្រី (Jisoo) បានថើបគ្នា។

ត្រង់ឈុតនោះ គឺ Young Ro (Jisoo) បាន​ហៅ Soo Ho (Jung Hae In) ចូលមកញ៉ាំកាហ្វេជាមួយគ្នា។ ពួកគេ​បាន​និយាយពីជីវិតគ្រួសារពួកគេរៀងៗខ្លួន ហើយក៏បាន​សន្យានឹង​គ្នាថា​ បំភ្លេច​រាល់រឿងរ៉ាវមិនល្អចេញឲ្យអស់។ ទប់លែងបាន ដល់វេលា​ត្រូវសារភាពស្នេហ៍ ស្រាប់តែ Soo Ho ថើប Young Ro ហើយក៏ចប់ភាគតែម្ដង។ នេះ​ហើយគឺជា​ ឈុតមួយដែល​ធ្វើឲ្យគ្រប់គ្នា​មាន​ការភ្ញាក់ផ្អើលខ្លាំង មិនស្មានថា​រឿងកំពុងក្ដៅសុខៗ ហើយពេលនេះ​ត្រូវមាន​វគ្គផ្អែមល្ហែម ប៉ុន្តែម្នាក់ៗក៏ពេញចិត្ត រហូតបង្ហាញ​ការយល់ឃើញលើបណ្ដាញសង្គមរៀងៗខ្លួនដែរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់