• 2022-01-18 08:53:00
  • ព័ត៌មាន

អាចយកទៅគិតបាន ៣ ឃ្លាល្អៗ ពី ជីមមី ជាសារដាស់សតិដល់អ្នកចូលចិត្តគិតច្រើន

  • 2022-01-18 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្ងំស្ងាត់ពីសិល្បមួយរយៈពិធីការិនីពូកែវោហាស័ព្ទ ជីមមី ព្រលយ៣ឃ្លាលើបណ្ដាញសង្គម ជាការដាស់សតិដល់មនុស្សគ្រប់រូបដែលចូលចិត្តគិតច្រើន ធ្វើឱ្យខ្លួនឯងបាត់បង់ភាពរីករាយ និងចូលចិត្ត កើតទុក្ខច្រើន។

ជារឿយៗគេសង្កេតឃើញថាពិធីការិនីរាងតូចច្រឡឹង ជីមមី តែងតែចែករំលែកនូវសារលើកទឹកចិត្តល្អៗជាច្រើនទៅកាន់មនុស្សជុំវិញខ្លួនដែលអាចយកទៅគិត និដោះស្រាយបញ្ហាដែលកំពុងជួបជាប្រចាថ្ងៃ។

ដោយឡែកលើកនេះក៏បានជាខុសគ្នាអ្វីដែរ ដោយនៅមុននេះបន្តិច ជីមមី បានបង្ហោះរូបភាពត្រជាក់ភ្នែកក្នុងឈុតរ៉ូបរឹបរាងពណ៌ ព្រមទាំងភ្ជាប់៣ឃ្លាល្អៗជាសារដាស់សតិដល់អ្នកចូលចិត្តគិតច្រើន ឱ្យ ងាយមកចេះស្រលាញ់ខ្លួនឯង ផ្ដល់ពេលវេលាល្អៗនិងភាពរីករាយច្រើនៗសម្រាប់ខ្លួនឯង ជាជាងបំផ្លាញពេលវេលាល្អៗដែលមានទៅគិតឈឺក្បាលដោយសាររឿងអ្នកដទៃ ឬសោកសៅជាមួយបញ្ហា ដោយមិនព្រមរកដំណោះស្រាយ និងបោះចោលភាពទុក្ខព្រួយទាំងនោះ។

ពិធីការិនី ជីមមី៖ “ធំៗហើយមិនបាច់ឈ្លោះគ្នា ហែកហួរគ្នាលើបណ្តាញសង្គមទេ វាខាតពេលជីវិត , សម័យនេះអ្នកណារស់នៅមានក្តីសុខជាងអ្នកនោះឈ្នះហើយ

កុំតែដោយសារតែរស់នៅអោបភ្លើង មិនអាចធ្វើអោយខ្លួនឯងមានក្តីសុខបាន ដើរនិយាយពិតខ្លះ មិនពិតខ្លះ បង្កាច់បង្ខួចអ្នកដទៃ ទាញគេទំលាក់អោយមកក្តៅក្រហាយដូចយើងដែរទេ

ខំប្រឹងរស់នៅប្រើវេលាជីវិតអោយមានក្តីសុខទៅ ផ្តោតលើរឿងផ្ទាល់ខ្លួនគេច្រើនពេក វាអត់ធ្វើអោយជីវិតយើងរីកចម្រើនទេ។

ទាំងនេះជាសារដាស់សតិ និងជាថ្នាំព្យាបាលដ៏ល្អសម្រាប់អ្នកដែលចូលចិត្តគិតច្រើន និងគ្មានដំណោះ ស្រាយចំពោះបញ្ហាដែលកំពុងជួបប្រទះ ដូច្នេះប្រិយមិត្ត Sabay អាចយកទៅគិតបាន៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម