• 2022-01-19 02:13:17
  • ព័ត៌មាន

មិនលាក់លៀម ញឹម ច័ន្ទថន និយាយត្រង់ៗថាលើខ្លួននាងមានស្នាមសាក់សុះពេញខ្លួន

  • 2022-01-19 02:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថាប្រិយមិត្តមិនច្រើនទេដែលធ្លាប់បានដឹងពីតារាសម្ដែងល្បីឈ្មោះ ញឹម ច័ន្ទថន ជាអ្នកបុគ្គលស្រលាញ់សិល្បចាក់សាក់ ដែលនាងទើបតែទម្លាយប្រាប់មហាជនថានាងមានស្នាមសាក់លើដងខ្លួនជិត១០កន្លែងឯណោះ

ថ្មីៗនេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង ញឹម ច័ន្ទថន បានបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រជុំវិញ ស្នាមសាក់ថានាងក៏ជាអ្នកស្រលាញ់ចូលចិត្តចាក់សាក់នេះផងដែរ។ ដោយនាងមិនបានលាក់លៀមអ្វីច្រើននោះទេពោលគឺនិយាយត្រង់ៗថាលើដងខ្លួននាងមានស្នាមសាក់ជិត១០កន្លែង ដែលអ្នកគ្រប់គ្នា មិនសូវចាប់អារម្មណ៍ ឬបានឃើញនោះទេ។

ស្នាមសាក់លើភ្លូវ ញឹម ច័ន្ទថន

តារាសម្ដែង ញឹម ច័ន្ទថន៖ “ ជាងកក់សក់ឱ្យខ្ញុំសួរខ្ញុំថាបងមានសាក់ប៉ុន្មាន? ខ្ញុំសាក់ពាក់អត់មានទេ មានតែសាក់ខ្លួនជិត១០កន្លែង”។

យ៉ាងណាមិញថ្វីត្បិតថាប្រឡូកសិល្បអស់រយៈពេលជាច្រើនឆ្នាំហើយក្ដី ក៏តារាសម្ដែងរូបស្រស់នេះនៅ តែអាចថែរក្សាប្រជាប្រិយភាពកាន់តែហក់ខ្ពស់មិនថមថយតាមរយៈស្នាដៃសម្ដែងរឿង និងចម្រៀងជា ច្រើនផងដែរ។ ដោយឡែកមួយរយៈចុងក្រោយនេះលេចមុខ ច័ន្ទថន ក្នុងកម្មវិធីទូរទស្សន៍ជាហូរហែ ជាពិសេសថតខ្សែភាពយន្ដ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី