• 2022-01-20 06:53:48
  • ព័ត៌មាន

ក្រោយធ្លាយរឿង ផាន់ រ៉ុង លួចស្រឡាញ់ ហេង កូស៊ីន ឥឡូវសង្ស័យលោកស្រឡាញ់នារីម្នាក់ទៀត

  • 2022-01-20 06:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះការចាប់អារម្មណ៍ជាថ្មីទាក់ទងនឹងស្នេហាក្រៅឆាករបស់អ្នកនិពន្ធ និងតួសម្ដែងប្រុសវ័យក្មេង ផាន់ រ៉ុង បន្ទាប់ពីលោកបង្ហាញការលេចសើច និងចំអន់ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ដោយមានភ្ជាប់នូវកាយវិកាប្្លែកជាមួយគ្នាទៀតផង។

តាមរយៈសកម្មភាពទាំងនេះ ធ្វើឲ្យអ្នកគាំទ្រតារាសម្ដែងវ័យក្មេងរូបនេះគិតថា អ្នកទាំងពីរអាចមានទំនាក់ទំនងស៊ីជម្រៅក្រៅឆាកជាមួយគ្នា បើទោះបីជាកន្លងទៅលោក ផាន់ រ៉ុង នៅមាត់រឹងថាពុំទាន់មានទំនាក់ទំនងស្នេហាពិតប្រាកជាមួយនារីណាម្នាក់នៅឡើយទេ ព្រោះចង់ឲ្យគោលបំណងទិញផ្ទះ ឡានសេរីទំនើប និងសល់លុយកាក់ច្រើនតាមបំណងរបស់លោកសិន។

ជុំវិញមន្ទិលរបស់អ្នកគាំទ្រនេះលោក ផាន់ រ៉ុង បកស្រាយតាមរយៈSabay នៅថ្ងៃទី២០ ខែមករា ថា តាមពិតនារីដែលលោកស្និទ្ធស្នាល និងលេងសើចច្រើននោះ គឺជាតួឯកស្រីក្នុងរឿងខ្លីរបស់លោកប៉ុណ្ណោះ។ លោកថា ភាពស្និទ្ធស្នាលរវាងលោក និងតួផ្សេងៗទៀត ក៏ស្រដៀងគ្នានេះ ប៉ុន្ដែក្នុងន័យតែមិត្ដរួមការងារប៉ុណ្ណោះ។

លោក ផាន់ រ៉ុង៖ “សម្រាប់ខ្ញុំ រឿងគូរស្រករមិនមែនជាគោលដៅដែលខ្ញុំត្រូវគិតទេ ដោយសារឥឡូវខ្ញុំត្រូវផ្ដោតទៅលើការងារខ្ញុំសម្រេចឲ្យអស់សិន។ តាមពិតគាត់ជាតួស្រីចាស់របស់ខ្ញុំយូរហើយ តែដល់គាត់រវល់ពេក ហើយទើបឥឡូវទំនេរវិញខ្ញុំក៏ហៅគាត់មកថតជាមួយវិញ”។

ថ្មីៗនេះ កញ្ញា វិច្ឆិរា គឺជាតួអង្គឯកស្រីម្នាក់ សម្ដែងយ៉ាងសក្ដិសមជាមួយ ផាន់ រ៉ុង ក្នុងរឿងជាច្រើន។ តាមរយៈសកម្មភាពសម្ដែង និងសកម្មភាពក្រៅឆាកកន្លងមក បានធ្វើឲ្យមហាជនគិតថា វិច្ឆរ៉ា គឺជាតួស្រីឯកស្រីក្នុងបេះដូងផាន់ រ៉ុង បើទោះបីជាកន្លងទៅលោកធ្លាប់បង្ហើបថា ក្នុងចំណោមតួឯកស្រីប្រមាណ៥នាក់ គឺលោកមានចិត្ដលើកញ្ញា ហេង កូស៊ីន ជាងគេក៏ដោយចុះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់