• 2022-01-20 07:16:26
  • ព័ត៌មាន

ពីក្រោយភាពរីករាយ ខ្សែជីវិត កាតុ និងរ៉ូលីន បង្កប់នូវរឿងរ៉ាវស្អិតទ្រូងរាប់មិនអស់

  • 2022-01-20 07:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ និងសិល្បការិនីផ្នែកចម្រៀង និងជាតារាកំប្លុកកំប្លែងអ្នកនាង កាតុ និងរ៉ូលីន បង្ហើបប្រាប់ខ្សែ ជីវិតពិតនៅពីក្រោយស្នាមញញឹមស្រស់ស្រាយ លាក់កប់នូវភាពឈឺចាប់ និងការតស៊ូជាច្រើនដើម្បីកែ ប្រែជីវភាពរបស់អ្នកទាំងពីរ ដូចពាក្យចាស់ពោលថា “ជីវិតជាការតស៊ូ”។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធីកម្សាន្ដដ៏ល្បីក្នុងប្រទេសកម្ពុជា 3Fun អ្នកនាងកាតុ និងរ៉ូលីន អួលដើមករបន្ទាប់ពីពិធីករសួរសំនួរយ៉ាងចាក់ដោតអំពីខ្សែជីវិតពិតពីក្រោយស្នាមញញឹម សើចសប្បាយនៅ មុខមហាជន។ មិនអៀនខ្មាស់ច្រើនអ្នកនាង កាតុ ទម្លាយប្រាប់ថាជីវិតមួយនេះ នាងពិតជាខំខ្លាំងណាស់ ខំរហូតភ្លេចមើលថែខ្លួនឯង ប្រឹងធ្វើការអត់បាយអ់ទឹកគ្មានពេលសម្រាក ពោលក្នុងមួយថ្ងៃតារាស្រីរូបនេះសម្រាក បានត្រឹម២ម៉ោងប៉ុណ្ណោះ ក្រៅពីនេះនាងទៅច្រៀងសម្ដែង ធ្វើដំណើរចុះឡើងពីភ្នំពេញទៅខេត្តត្រឡប់ ទៅត្រប់មករហូតអស់កម្លាំងស្ទើរតែបដិសេធឈប់ទទួលការងារទាំងអស់។

អ្នកនាង កាតុ អធិប្បាយ៖ “ព្រោះតែខ្លាចភាពក្រ ខ្ញុំខំណាស់មួយថ្ងៃដេកបានតែ២ម៉ោង ពេលព្រឹកជិះឡានដល់ខេត្ត ពេលយប់មកដល់ភ្នំពេញ ហើយថ្ងៃមួយខ្ញុំហត់ពេកចង់តែស្រែកប្រាប់បងប្អូនថាឈប់ ហៅខ្ញុំច្រៀងទៅ ប៉ុន្តែមិនអាចព្រោះខ្ញុំមិនចង់ក្រ ហើយខ្ញុំមានគ្រួសារមានកូនស្រីត្រូវមើលថែ”។

ចំណែកតារាពហុជំនាញ រ៉ូលីន ក៏មិនខុសគ្នាប្រមាណពីអ្នកនាង កាតុ ដែរគឺលោកបានឆ្លងកាត់ជីវិតតស៊ូ ដើរធ្វើឱ្យគេ។ បច្ចុប្បន្ននេះលោកត្រូវមើលថែម្ដាយជរាម្នាក់ក្នុងបន្ទុក ស្របការងារសិល្បរបស់លោកមានការធ្លាក់ចុះដោយសារបញ្ហាកូវីដ១៩ និងមានរឿងរ៉ាវមួយចំនួនដែលបង្អាក់ការងារលោកដោយ មានអ្នករៀបចំកម្មវិធីម្នាក់ដើរប្រាប់អតិថិជនដែលចង់ជួល រ៉ូលីន ទៅច្រៀងថា រ៉ូលីន បិទមិនទទួលការងារទាំងដែលសាមីខ្លួនមិនបានដឹងរឿងសោះឡើយ។

រ៉ូលីន៖ “សព្វថ្ងៃខ្ញុំមានម្ដាយជរាម្នាក់ត្រូវមើលថែ ចឹងខ្ញុំខំធ្វើការណាស់ ប៉ុន្តែមានអ្នករៀបចំកម្មវិធីម្នាក់ និយាយប្រាប់ទៅកាន់ភ្ញៀវដែលចង់ហៅខ្ញុំទៅច្រៀង ឬសម្ដែងថាខ្ញុំមិនទទួលការងារទេទាំងដែលគាត់មិនបានសួរខ្ញុំមួយមាត់ ជាហេតុធ្វើឱ្យការងារធ្លាក់ចុះ។ ការពិតទៅគាត់ធ្វើបែបនេះដោយសារខ្ញុំធ្លាប់សុំគាត់ឡើងថ្លៃខ្លួនតែគាត់បដិសេធចឹងហើយបានគាត់ធ្វើចឹងដាក់ខ្ញុំ”។

យ៉ាងណាមិញបញ្ហាទាំងអស់នេះសុទ្ធតែបានលាក់បាំងនៅពីក្រោយភាពសប្បាយរីករាយរបស់តារាទាំង ២ដួងនេះ។ ប៉ុន្តែយ៉ាងក្ដីអ្នកទាំងពីរមិនចុះចាញ់នៅតែខំប្រឹងព្យាយាមដើម្បីគ្រួសារ និងជីវភាពដ៏ប្រសើរបស់អ្នកទាំងពីរ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម