• 2022-01-21 02:45:23
  • ព័ត៌មាន

វែកកកាយរឿងរ៉ាវ អ្នកគួរដឹងពីសមាជិកទាំង ៧ នៃក្រុមថ្មី Trainee A របស់ Big Hit

  • 2022-01-21 02:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០២១ អ្នកប្រើបណ្ដាញសង្គម​បាន​រក​ឃើញ YouTube Channel មួយមាន​ឈ្មោះ​ថា​ "Trainee A”។ បន្ទាប់​ពីទស្សនាវីដេអូ​លើ​ Channel នេះ​ហើយ គ្រប់គ្នា​កាន់តែ​ច្បាស់​ក្នុង​ចិត្តថា​ ក្មេង​ប្រុស​ក្នុងវីដេអូកំពុង​ហ្វឹកហាត់ក្នុង​អគារ​ចាស់​របស់ផលិតកម្ម Big Hit ហើយក៏សន្និដ្ឋានថា​ ពួកគេ​ទំនង​ជា​អ្នកហ្វឹកហាត់ចំណូលថ្មីសន្លាង (Trainee) របស់ផលិតកម្ម។

ជាក់ស្ដែង​ពេល​ឈាន​ដល់ ឆ្នាំ ២០២២ ក៏​មាន​សេចក្ដីប្រកាស​ថា Trainee A នឹង​រៀបចំខ្លួនក្នុងការ​ចេញមុខ​ជា​ផ្លូវការឆាប់ៗ។ សមាជិក​ទាំងអស់​មាន​ ចំនួន ៧នាក់ ហើយខាងក្រោម​នេះ គឺជា​អ្វីគ្រប់យ៉ាង​ដែល​អ្នក​គួរ​ដឹងពីពួកគេ៖

១. Yorch Yongsin

នេះគឺជា​សមាជិកថ្មីចុងក្រោយ ដែល​ត្រូវបានបង្ហាញ​មុខ គឺ Yorch Yongsin។ យុវជន​រូបនេះ​ជាជនជាតិថៃ កើតនៅ​ខែមេសា ឆ្នាំ ២០០២ ហើយគ្រប់គ្នា​ពិតជា​ភ្ញាក់ផ្អើលជា​ខ្លាំង​​ពេល​លេខវត្តមាន​របស់ Yorch ព្រោះ​ម្នាក់ៗស្គាល់ច្បាស់ពេកទៅហើយ ថា​ Yorch គឺ​ជា​តារា​ថៃ ដែល​បាន​ចូល​សិល្បៈតាំងពីអាយុ ១០ឆ្នាំ និងមាន​បទពិសោធ​សម្ដែងច្រើនគួរសម ឯភាពល្បីល្បាញ​ក៏មិនធម្មតាដែរ។

ផ្អែក​តាមប្រភព​ Yorch ពូកែ​ខាងបញ្ចេញ​ក្បាច់រាំបំផុតប្រចាំក្រុម។

២. Leo

តារា​ប្រុសរូបនេះ​មាន​ដើមកំណើតអូស្ត្រាលី កើតនៅខែសីហា ឆ្នាំ២០០២ និង​បាន​ផ្លាស់មក​នៅ​កូរ៉េខាងត្បូងនៅអាយុ ១៧ឆ្នាំ ដើម្បីដើរតាមក្ដីស្រមៃ ធ្វើជាតារា។ ឯសមត្ថភាព​ខាង​ភាសា គឺ Leo អាចនិយាយភាសាអង់គ្លេស និងកូរ៉េបាន​យ៉ាង​ស្ទាត់ជំនាញ។

ផ្អែក​តាម​វីដេអូដែល​បាន​បង្ហោះ Leo ក៏ពូកែទាំងខាងផលិត ក៏ដូចជាសរសេរបទចម្រៀងទៀតផង ជាហេតុធ្វើឲ្យលោកក្លាយជាផ្នែក​ដ៏សំខាន់ប្រចាំក្រុម។ អ្នកប្រហែលជាធ្លាប់បាន​ឃើញយុវជនរូបនេះពីមុនហើយ បើអ្នកធ្លាប់ទស្សនាវីដេអូបទ «Permission To Dance» របស់ BTS

៣. Sangwon

Sangwon កើតនៅខែឧសភា ឆ្នាំ២០០៣​ ហើយសមាជិករូបនេះ​ចំណាយពេល​យូរជាង​គេ​ក្នុង​ការ​ហ្វឹកហាត់ ពោលគឺតាំង​ពីឆ្នាំ ២០១៦។ យុវជនរូបនេះគឺជា​សិស្សនៅសាលា Hanlim Multi Arts ហើយក៏ធ្លាប់ត្រូវបាន​គេ​ប្រទះជាមួយនឹង​ Jay និង Heeseung (ENHYPEN) ពេល​ធ្វើដំណើរកម្សាន្តជាមួយគ្នានៅប្រទេសព្រុយណេ។

សមត្ថភាព​ដែល​ Sangwon លេខធ្លោប្រចាំក្រុមគឺ ការបង្ហាញ​ក្បាច់រាំ។

៤. Woochan

ក្នុងចំណោមសមាជិកទាំងអស់ Woochan អាចនឹង​មាន​អ្នកចំណាំមុខបាន​ច្រើនជាងគេក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណូលថ្មី​ម្នាក់នេះ​កើតនៅ​ខែមករា ឆ្នាំ ២០០៥ ក្នុងក្រុងសេអ៊ូល និងឈានជើង​ចូល​ពិភព K-Pop នេះ​យូរឆ្នាំមក​ហើយ។ លោកគឺជាអតីត Trainee របស់ផលិតកម្ម CUBE ហើយក្នុងការបង្ហាញមុខជាក្រុមក្នុងពេល​ខាងមុខ មហាជន​សន្និដ្ឋានថា Woochan ទំនងជាកាន់តួនាទីជាអ្នករ៉េប។

Woochan ក៏ត្រូវ​បាន​គេ​ស្គាល់​ ដោយសារបានពីមុនធ្លាប់ជា​បេក្ខជន​ក្នុងកម្មវិធី Show Me The Money និង​បានឈាន​ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ​ឆ្នាំ ២០១៧។

៥. James

តារា​វ័យក្មេង​រូបនេះ​ កើតក្នុងខែតុលា ឆ្នាំ ២០០៥ នៅហុងកុង និងបាន​ធ្វើដំណើរផ្សងព្រេងនៅប្រទេសកូរ៉េ ដើម្បី​ចាប់​អាជីពជា Idol។ James អាច​និយាយភាសាចិន ថៃ កូរ៉េ និងអង់គ្លេសបាន​យ៉ាងស្ទាត់បំផុត។ សម្រាប់តំណែង​ក្នុងក្រុម សមាជិកក្រុមម្នាក់នេះ​មាន​ជំនាញខ្ពស់លើការរាំ។

មិនត្រឹម​តែ​ដុង​ខាង​សិល្បៈខ្លាំង​ទេ James ក៏ឆ្នើម​មិនណយដែរក្នុង​វិស័យអត្តពលិក។

៦. JJ

JJ ត្រូវ​បាន​ប្រកាស​ថា​ជា​ សមាជិក Lineup នៅ​ខែសីហា ឆ្នាំ២០២១។ សមាជិកកើតថ្ងៃទី ២៧ ខែមករា ឆ្នាំ២០០៦ រូបនេះគឺជាកូនកាត់អាមេរិក-ជប៉ុន​ ដែលមានរូបរាងសង្ហា ដល់ថ្នាក់គ្រប់គ្នា​លង់មិនធម្មតានឹង Visual របស់គេ។

ទោះតំណែង​ផ្លូវការមិនទាន់​ប្រកាស​ចេញ ប៉ុន្ទេ​មតិពីមហាជន​ភាគ​ច្រើន គិតថា​ JJ ទំនង​ទទួលនាទីជា Main Dancer

៧. Jihoon

នេះគឺជា​សមាជិក​ក្មេង​ជាងគេ​របស់ក្រុម ដែល​កើតនៅឆ្នាំ ២០០៦។ ការពិតទៅ Jihoon ក្លាយជា Trainee តាំង​ពីឆ្នាំ ២០២០ ហើយសមត្ថភាព​របស់​កំលោះជំទង់រូបនេះ ពិតជាមិនមែន​ជារឿងលេងសើចឡើយ។ ក្រៅពីអាចលេងហ្គីតា Jihoon ក៏អាច​រាំ​បានយ៉ាងអស្ចារ្យ​ រហូតពេល​ប្រកួត​ក្នុងកម្មវិធីរាំ គេ​បាន​ជាប់​តំណែងលេខ ២ ពេល​រាំ Cover បទ "REALY REALLY” របស់ WINNER កាល​ពីអាយុ ១២ឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់