
- ច័ន្ទ, 24 មករា 2022 03:14
- ព័ត៌មាន
សំងំៗអត់ចេញបទថ្មី ទៅលេចព័ត៌មានថាសមាជិកក្រុម iKON កើតកូវីដ១៩ម្ដង ៣នាក់ហ្មង!
- ច័ន្ទ, 24 មករា 2022 03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំងំៗអត់ចេញបទថ្មី ទៅលេចព័ត៌មានថាសមាជិកក្រុម iKON កើតកូវីដ១៩ម្ដង ៣នាក់ហ្មង!
សមាជិកក្រុមចម្រៀង K-POP គឺ iKON មាន Jihwan, Yunhyeong និង Donghyuk មានជំងឺកូវីដ១៩។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ផលិតកម្ម YG បានបង្ហើបថា សមាជិក iKON ទាំង ៣រូបនេះបានធ្វើតេស្តលើកដំបូងដោយខ្លួនឯងភ្លាមៗ ក្រោយកើតមានរោគសញ្ញានៃជំងឺផ្ដាសាយ។
«សួស្ដីនេះគឺ ផលិតកម្ម YG! សមាជិក iKONមាន Kim Jinhwan, Song Yunhyeong និង Kim Donghyuk បានធ្វើតេស្ត និងចេញសញ្ញាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ លទ្ធផលពួកគេចេញដំបូង បន្ទាប់ពីពួកគេធ្វើតេស្តនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ ក្រោយមានអារម្មណ៍ថាដូចជាផ្ដាសាយ។
បន្ទាប់មក សមាជិក iKON ទាំងអស់ក៏បានផ្អាករាល់សកម្មភាពទាំងឡាយសិន ហើយក៏បានធ្វើតេស្តទាំងអស់គ្នា ឯលទ្ធផលរបស់ Bobby, Ju-Ne និង Chanwoo គឺអវិជ្ជមាន ប៉ុន្តែក៏បានធ្វើចត្តាឡីស័កដែរ»។
ផលិតកម្ម YG នៅបានបង្ហាពីការតាំងចិត្តដែរ នឹងព្យាយាមធ្វើយ៉ាងណាជួយឲ្យសមាជិក ទាំង ៣ ឆាប់ជាសះស្បើយឡើងវិញ ក៏ដូចជាគោរពនូវការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ប្រសិនមានអ្វីប្រែប្រួលនាពេលខាងមុខ ពួកគេនឹងធ្វើសេចក្ដីប្រកាសបន្ថែម៕
ប្រភព៖ Koreaboo