• 2022-01-24 07:49:55
  • ព័ត៌មាន

ភាពជោគជ័យរបស់ រ៉េត ស៊ូហ្សាណា គឺមានមនុស្សពិសេសនៅពីក្រោយ

  • 2022-01-24 07:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពីក្រោយភាពជោគជ័យរបស់ តារាចម្រៀង រ៉េត ស៊ូហ្សាណា ក៏មានមនុស្សពិសេសនៅពីក្រោយដែរ រហូតធ្វើឲ្យប្រិយមិត្តជូនពរនាងគ្រប់គ្នា។

ក្រោយពីកញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ចប់ការសិក្សាដោយជោគជ័យ ក្រោយពុះពារឧបសគ្គអស់រយៈពេល៤ឆ្នាំលើវិស័យអប់រំនិងសិល្បៈមក ថ្ងៃនេះ ហ្សាណា បានបង្ហាញមុខមនុស្សពិសេសដែលតែងតែនៅផ្តល់កម្លាំងចិត្ត ភាពកក់ក្តៅដល់នាងចំពោះជោគជ័យដែលនាងទទួលបាននាងពេលនេះ អ្នកមានគុណទាំងពីររបស់ ហ្សាណា តែងតែនៅពីក្រោយនាងជានិច្ច ហើយចង់ឃើញនាងពាក់អាវធំនេះ ឥឡូវនេះនាងអាចពាក់វាបានហើយ។

ហ្សាណា កើតចេញពីប្រភពនាមជាក្មេងស្រីធម្មតាៗ ដែលស្រឡាញ់វិស័យសិល្បៈខ្លាំង និងបានឈានដល់ដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដោយមានការលើកទឹកចិត្តពីគ្រួសារផង។ ទោះមិនបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែនាងក៏បានជោគជ័យក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស និងបានចេញបទចម្រៀងជាច្រើនហូរហែរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី