• 2022-01-25 03:49:39
  • ព័ត៌មាន

ថ្ងៃមុនចេញព័ត៌មានជិតរៀបការ ពេលនេះ​ចេញដំណឹងថ្មីពីកូនក្រមុំវ័យ ៤០ឆ្នាំរបស់ Chansung

  • 2022-01-25 03:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២នេះ ពិភពសិល្បៈកូរ៉េ មាន​ការផ្ទុះ​ព័ត៌មាន​សំខាន់ជាថ្មី​ទាក់ទង​នឹង​ដំណឹង​របស់ Chansung (2PM)

ព័ត៌មាន​ជាច្រើនបាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ដោយ​រាយការណ៍ថា​ Chansung តារាសម្ដែង/​ចម្រៀង និងជាសមាជិកពៅគេរបស់ 2PM នឹង​ត្រូវ​រៀបការជាមួយនឹង​សង្សារដែល​ជា​អ្នកស្ថិតនៅក្រៅ​រង្វង់សិល្បៈ ក្នុងពេលឆាប់ៗ។ អ្វី​ដែល​សំខាន់ ភរិយារបស់​លោក​កើតនៅ​ឆ្នាំ ១៩៨២ ដូច្នេះមាន​ន័យ​ថា​ឈាន​ដល់បច្ចុប្បន្ននាងមានអាយុ ៤០ឆ្នាំហើយ។

ប្រភពនៅ​បាន​បញ្ជាក់ទៀតថា​ Chansung និងអនាគតភរិយាដែល​មាន​អាយុបងលោក ៨ឆ្នាំ​នេះ​ បានទាក់ទង​ស្រឡាញ់គ្នា ជាង ៨ឆ្នាំហើយ។ ក៏មាន​ការឲ្យដឹង​ទៀតថា ពួកគេ​គ្រោង​នឹង​រៀបចំ​មង្គលការនៅ​ដើមឆ្នាំ​នេះ ប៉ុន្តែអ្នកទាំង ២​នៅ​មាន​ការបារម្ភចំពោះ​ស្ថានភាពជំងឺកូវីដ១៩ ដែល​នៅ​តែបន្តរីករាលដាល ហាក់ដូចជាមិនស្រាកស្រាន្តសោះ។

ដោយសារតែអនាគតភរិយារបស់ Chansung មាន​វ័យជ្រេហើយ ស្របពេល​កំពុង​ពពោះទៀតនោះ ដូច្នេះ​ពួកគេ​ពិតជា​ប្រុងប្រយ័ត្នខ្លាំង​ចំពោះ​សុខភាពទាំងម្ដាយ​និងកូនក្នុងផ្ទៃ។

នៅចាំ​បាន​ថា កាល​ពីចុងឆ្នាំមុន Chansung បង្កឲ្យគ្រប់គ្នា​មាន​ការភ្ញាក់ផ្អើលជា​ខ្លាំង ក្រោយ​ទម្លាយព័ត៌មាន​ថា​លោក​ ជិតរៀបការ ហើយត្រៀម​ខ្លួនធ្វើជាឪពុកគេ។ ជាមួយនឹង​ការភ្ញាក់អារម្មណ៍ គ្រប់គ្នា​ក៏បាន​ជូនពរជាហូរហែសម្រាប់គូស្នេហ៍មួយនេះ​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម