• 2022-01-25 03:52:30
  • ព័ត៌មាន

ចូលឆ្នាំចិនឆ្នាំនេះ ភរិយា កែវ វាសនា វង្វេងមិនដឹងពណ៌អ្វីហុងស៊ុយឲ្យប្រាកដ រហូតយកពណ៌ក្រហមជាគោល

  • 2022-01-25 03:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង lim SokunTheary ដែលគ្រប់គ្នាស្គាល់ថា ជាភរិយារបស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះក្នុងផលិតកម្មសាន់ដេគឺ លោក កែវ វាសនា បានធ្វើឲ្យប្រិយមិត្តពិបាកបែងចែកពណ៌ដូចគ្នា ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំនេះ។

កាលពីប៉ុន្មានម៉ោងមុននេះ ភរិយាលោក កែវ វាសនា គឺអ្នកនាង lim SokunTheary បានបង្ហាញពីភាពមិនច្បាស់លាស់រឿងថ្ងៃចូលឆ្នាំចិនខាងមុខនេះ មិនដឹងជ្រើសរើសយកពណ៌អ្វីឲ្យល្អពិតប្រាកដនោះទេ។ ស្រាប់តែភ្លាម អ្នកស្រីក៏បានបង្ហោះរូបថតមួយសន្លឹកស្លៀកពាក់ពណ៌ក្រហម ដោយបញ្ជាក់ថា ប្រពៃណីចិនពីបុរាណមិនចោលទេពណ៌ក្រហម។

បើតាមការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា ចូលឆ្នាំចិនឆ្នាំ២០២២នេះ ពណ៌ដែលល្អគឺពណ៌ក្រហម ប៉ុន្តែត្រូវជៀសវាងការសែនទៅលើរបស់របរដែលមានពណ៌ក្រហមលើសលុប ដោយជំនួសវិញដោយពណ៌ លឿង មាស ទឹកប៊ិច និងធម្មជាតិជាដើម៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី