• 2022-01-26 06:24:54
  • ព័ត៌មាន

ពីរោះណាស់! ក្រោយស្ងាត់មួយរយៈ លី អុីវ៉ាធីណា បញ្ចេញបទថ្មី ដើម្បីត្រៀមអបអរចូលឆ្នាំចិន

  • 2022-01-26 06:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មថោន លី អុីវ៉ាធីណា បានបញ្ចេញបទថ្មីយ៉ាងពីរោះ ដើម្បីត្រៀមអបអរក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។

តារាចម្រៀងតូចច្រឡឹង លី អុីវ៉ាធីណា គឺជាតារាចម្រៀងម្នាក់ដែលមានជាប់សែស្រឡាយចិន រហូតនាងអាចប្រើប្រាស់ភាសាចិនបានយ៉ាងល្អទៀតផង។សឹងតែជារៀងរាល់ឆ្នាំ ធីណា តែងតែមានបទថ្មីៗទាក់ទងនិងថ្ងៃចូលឆ្នាំចិនដើម្បីឲ្យបងប្អូនស្តាប់កម្សាន្តអារម្មណ៏។ជាក់ស្តែងនៅថ្ងៃនេះ ផលិតកម្មថោនក៏បានបញ្ចេញបទថ្មីដែលជាបទចូលឆ្នាំចិន មានចំណងជើងថា «កើតលាភឆ្នាំថ្មី» តាមរយ៖MVបទថ្មីនេះគឺជាបទរៀបរាប់ពីលាភសំណាង ហ៊ុងស៊ុយឆ្នាំថ្មីហូចូលផ្ទះ។

ងៀកមករឿងផ្ទាល់ខ្លួនវិញ តារាស្រីរូបនេះនៅមិនទាន់មានដំណឹងមានម្ចាស់បេះដូងនៅឡើយទេ ហើយនាងក៏មិនមិនទាន់គិតរឿងគូស្រករអីដែរ ខណៈវ័យរបស់នាងកាន់តែច្រើនក៏ដោយ ព្រោះបច្ចុប្បន្នតារាស្រីរូបនេះ មមាញឹកខ្លាំងណាស់លើមុខជំនួញទាំងពីរ ហើយការងារសិល្បៈវិញ ក៏រវល់មិនចាញ់គ្នាប៉ុន្មានដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់