• 2022-01-26 06:53:13
  • ព័ត៌មាន

ដើមឆ្នាំ២០២២ សុតធីតា យីអ៊ុនខ្ពស់ត្រដែតក្លាយជាតួឯកក្នុងភាពយន្ដខ្នាតធំប្រចាំឆ្នាំ រឿង“ថ្នាក់ទី១២ង”

  • 2022-01-26 06:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបញ្ចប់បេកសកម្មប្រកួតតំណាងប្រទេស MGI ២០២១ ស្រីស្អាត ប៉ូគឹមថេង សុតធីតា ហាក់ក្ដោបក្ដាប់ឱកាសការងារជាច្រើន ហើយក្នុងនោះ ធីតា ថែមទាំមានអាចកាសសម្ដែងក្នុងភាពយន្ដខ្នាតធំប្រចាំឆ្នាំ២០២២ របស់ផលិតកម្ម LD ទៀតផង។

ថ្មីៗនេះបវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវបានផលិតករល្បីឈ្មោះក្នុងប្រទេសកម្ពុជាគឺលោក លៀក លីដា ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម LD បានធ្វើការជ្រើសរើសយកបវរកញ្ញារូបនេះធ្វើជាតួអង្គស្រីសម្រាប់ភាពយន្ដខ្នាតធំប្រចាំឆ្នាំក្នុងរឿង “ថ្នាក់ទី១២ ង”។

ការសម្រេចចិត្តរបស់ផលិតករ លៀក លីដាក្នុងការជ្រើសរើស សុតធីតា ក្លាយជាតួអង្គក្នុងរឿងនេះក៏ព្រោះផ្អែកលើសមត្ថភាព និងភាពប៉ិនប្រសប់ផ្នែកសម្ដែង។

រម្លឹកផងដែរថានេះមិនមែនជាលើកទី១ទេក្នុងអជីពជាតារាសម្ដែងសម្រាប់ សុតធីតា ព្រោះមុនពេលប្រកួតបវរកញ្ញា Miss Grand Cambodia នាងក៏ជាតារាសម្ដែងម្នាក់ដែរ ពិសេសនាងក៏ធ្លាប់ចូលរួម សម្ដែងជាមួយផលិតកម្ម LD ក្រោមការគ្រប់គ្រងលោក លីដា ក្នុងរឿង “ជញ្ជាំងក្រហម” ដែលរឿងនេះ សុតធីតា សម្ដែងជាតួឯកស្រី ជាមួយតារាប្រុសរូបសង្ហា Paing Takhon ជនជាតិភូមា៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់