• 2022-01-26 08:24:07
  • ព័ត៌មាន

រសជាតិថ្មី! ពេជ្ជរិទ្ធ បង្ហើរសំនៀងពីរោះគ្រលួចក្នុងបទមរតកដើម ក្រោយរំសាយក្រុម

  • 2022-01-26 08:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមតារាចម្រៀង **Original Song Smallworld Smallband ក្រុមតូចរសជាតិថ្មី! ពេជ្ជរិទ្ធ បង្ហើរសំនៀងពីរោះគ្រលួចក្នុងបទមរតកដើម ក្រោយរំសាយក្រុមបានរំសាយក្រុមកាលពីចុងឆ្នាំ២០២១ ពេលនេះសមាជិកក្រុមមួយរូបគឺ ម៉ម ពេជ្ជរិទ្ធ បានត្រឡប់មកបង្ហើរសំនៀងសារជាថ្មីក្នុងបទមរតកដើម។

រសជាតិថ្មីសម្រាប់មហាជនបន្ទាប់ពី SW SB ក្រុមតូចរំសាយក្រុម សមាជិករូបសង្ហា ពេជ្ជរិទ្ធ មកបំពេរ អារម្មណ៍អ្នកគាំទ្រជាថ្មី ដោយនៅប៉ុន្មានម៉ោងមុននេះ ពេជ្ជរិទ្ធ បានពាំនាំស្នាដៃថ្មីនូវចម្រៀងបកស្រាយ ឡើងវិញក្នុងបទមរតកដើមរបស់ លោកតា មាស ម៉េងហ៊ាង ដែលត្រូវជា ប្អូនប្រុសបង្កើត នៃលោកតា មាស ហុកសេង និងវីរសិល្បករនាសម័យមុនដែលរួមចំណែកក្នុងចម្រៀងបទ ខូចចិត្តត្បិតព្រាត់អូន នេះ។

ចម្រៀងបកស្រាយឡើងវិញពី ពេជ្ជរិទ្ធ មួយបទនេះពិតជាបំពេរអារម្មណ៍ឱ្យលន្លង់លន្លោចទៅតាមអត្តន័យនៃបទចម្រៀង ជាពិសេសសំលេងផ្អែមត្រជាក់ បញ្ជៀតមនោសញ្ចេតនាជ្រាលជ្រៅដល់ក្រអៅបេះដូង របស់អ្នកស្ដាប់គ្រប់រូប។ ថ្វីត្បិតបទនេះជាប្រភេទបទកំសត់បែកបាក់ស្នេហា ប៉ុន្តែបានស្ដាប់សំនៀង តារារូបនេះហើយពិតជាត្រជាក់ស្ងប់ចិត្ត។

យ៉ាងណាមិញកន្លោះសង្ហារូបនេះបានបញ្ជាក់ចំពោះបទចម្រៀង “ខូចចិត្តត្បិតព្រាត់អូន” នេះថាវាជាលើកដំបូងមសម្រាប់លោក ដែលលើកយកមរតកចម្រៀងសម័យមុនច្រៀងទុកជាបទពិសោធន៍ និងជូនមហាជនជាការស្តាប់កម្សាន្ដ៕

ចង់ដឹង ខូចចិត្តត្បិតព្រាត់អូន បកស្រាយឡើងវិញដោយ ពេជ្ជរិទ្ធ ពីរោះកម្រិតណាសូមសណ្ដាប់ដូចតទៅ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់