• 2022-01-26 09:33:36
  • ព័ត៌មាន

ភ្ញាក់ផ្អើល ស៊ុក សុភា ទើបត្រឡប់មកពីអូស្ដ្រាលីសោះ ពាក់សក្ដិ៥ តែលោកបកស្រាយភ្លាមៗ

  • 2022-01-26 09:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែងលោក ស៊ុក សុភា បានចេញវីដេអូlive មួយតាមបណ្ដាញសង្គមFacebook នៅថ្ងៃទី២៦ ខែមករា នេះ ដោយនិយាយពីរឿងរ៉ាវជាច្រើនទាំងនៅស្រុកខ្មែរ និងនៅអូស្រ្ដាលី ខណៈដែលលោកកំពុងធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញដោយរយន្ដយន្ដក្នុងស្ថានភាពកកស្ទះចរាចរណ៍ខ្លាំង។

ស៊ុក សុភា និយាយបណ្ដើរ និងបើកឡានបណ្ដើរ ដោយនៅលើកៅក្រោយខ្នងរបស់មានអាវជាមន្ដ្រីយោធាពាក់សក្ដិ៥ទៀតផង។ ទិដ្ឋភាពនោះហើយដែលធ្វើឲ្យមិត្ដសិល្បៈ ជាពិសេសអ្នកគាំទ្រ ងឿងឆ្ងល់ថា តារាប្រុសរូបនេះ ពិតជាមន្ដ្រីរាជការក្នុងជួរកម្លាំងប្រដាប់អាវុធមែន ឬទេ?

បន្ទាប់ពីលេចឡើងនូវចម្ងល់នេះ លោក ស៊ុក សុភា បកស្រាយថា រូបលោកមិនមែនជាមន្ដ្រីយោធា មានសក្ដិមានយសអ្វីនោះទេ ហើយអាវដែលមានសក្ដិនៅខាងក្រោយលោកនោះ គឺជាអាវរបស់មិត្ដភក្ដិ ដោយលោកខ្ចីឡានរបស់ភក្ដីជិះប៉ុណ្ណោះ។

លោកបញ្ជាក់ថា រូបលោកមានការប្រញាប់ ជួបគេនៅកណ្ដាលទីក្រុង ទើបខ្ចីឡានមិត្ដភក្ដិ ដោយមិនបានរើអីវ៉ានគេចេញមុននឹងឡើងជិះ ដូច្នេះហើយទើបរបស់គេនៅត្រង់ណា គឺដាក់វាឲ្យនៅដូចដើមត្រង់នោះចុះ លោកមិនហ៊ានប៉ះពាល់ឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់