• 2022-01-27 02:17:54
  • ព័ត៌មាន

បញ្ជាក់ផ្លូវការ! Park Seojoon នឹងក្លាយជាដៃគូរបស់ Han So Hee ក្នុងរឿងញាប់ញ័រអារម្មណ៍ថ្មី

  • 2022-01-27 02:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ​Park Seo Joon និង Han So Hee ត្រូវ​បាន​គេ​បញ្ជាក់ជា​ផ្លូវការហើយថា​នឹង​សម្ដែង​រឿងភាគ​ថ្មីរួមគ្នា​មាន​ចំណងជើងថា​ Gyeongseong Creature

ផ្អែក​តាម​ចេញផ្សាយព័ត៌មានដោយ​ក្រុមការងារ​ផលិតរឿង​នេះ​បាន​ឲ្យដឹងថា ទាំង Park Seo Joon និង Han So Hee បាន​ទទួល​ថតជាតួឯកក្នុងរឿងនេះអស់ហើយ។ នេះគឺជារឿងភាគ​ថ្មីដែលជា​ប្រភេទ Thriller និង​បង្ហាញ​សាច់រឿងកាលពីឆ្នាំ ១៩៤៥ ជា​ពេល​ដែល​ខ្មៅងងឹត និងសម្បូរបិសាចចេញមកឆាឆៅពិភពមនុស្សលោក។

Park Seo Joon នឹង​ដើរតួ Jang Tae Sang បុរសអ្នកមាន​ដែល​មាន​រាងសង្ហាដាច់គេ ប៉ុន្តែ​បុរសម្នាក់នេះ​ត្រូវទ្រាំនឹងពួកបិសាចមកយាយីឥតឈប់។ រហូត​ក្រោយ​មក​ លោកក៏បាន​ជួប​នឹង​ Yoon Chae Ok (សម្ដែង​ដោយ Han So Hee) ពេល​នោះហើយដែល តួប្រុសគិតថា គួរ​តែផ្លាស់ផ្លូវជីវិត បើពុំដូច្នោះទេច្បាស់ជាពិបាកហើយ។

ក្នុងរឿងនេះ​ Han So Hee ដើរតួ Yoon Chae Ok នារី​ម្នាក់ដែលមាននាទីដើររក​មនុស្សបាត់ខ្លួន។ នាង​ជានារីក្លាហានពូកែខាងកាន់កាំភ្លើង កាំបិត និងបាន​ជួបបទពិសោធ និងរឿងរន្ធត់ជា​ច្រើន​កាល​ពីក្មេង ពេល​នៅ​ជាមួយឪពុក។ នាង​បាន​ផ្លាស់មកនៅតំបន់ផ្សេង​ ដើម្បីរកម្ដាយដែលបាត់ខ្លួនកាល​ពី ១០ឆ្នាំមុន ប៉ុន្តែចុងក្រោយបែរជាមកជាប់ពាក់ព័ន្ធជាមួយនឹង​ Jang Tae Sang

យ៉ាង​ណាមិញ រឿង «Gyeongseong Creature» នេះគឺជាការនិពន្ធផ្ទាល់ ដោយអ្នក​និពន្ធ Kang Eun Kyung និងដឹកនាំសម្ដែង​ដោយផ្ទាល់របស់លោក Chung Dong Yoon។ វណ្ណកម្មមួយនេះគ្រោង​បញ្ចាំងជាផ្លូវការនៅឆ្នាំ ២០២៣ ឯប៉ុស្តិ៍ដែល​ត្រូវ​ផ្សាយ​មិនទាន់​មាន​ការ​ឲ្យដឹងទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់