• 2022-01-27 02:36:46
  • ព័ត៌មាន

ច្បាស់ការ! ទីបំផុតរកឃើញអ្នកជំនួសតំណែង ខ្ញុង ហើយ

  • 2022-01-27 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតរកឃើញអ្នកជំនួសតំណែងអ្នកនាង ខ្ញុង ដែលត្រូលលេងក្នុងកម្មវិធីចំណើច «២គ្រួសារ» ដែលប្រិយមិត្តនាំគ្នាទន្ទឹងរង់ចាំគ្រប់គ្នា ហើយក៏ចង់ដឹងដែរថាជាតារារូបណាទៀតផង។

ថ្មីៗនេះ តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បានបង្ហាញរូបថតជាច្រើនសន្លឹកថែមទាំងសរសេរសានៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ ដោយបានណែនាំឲ្យប្រិយមិត្តបានស្គាល់ ប្រពន្ធថ្មីរបស់លោកដែលលេងក្នុងរឿងកំប្លែង ផ្ទះលេខ២ ក្នុងទូរទស្សន៏CTNដោយជំនួសអ្នកនាងខ្ញុង ដែលជាតារាកំប្លែងសម្បូរវោហារឌឺដងមិនចេះរីងស្ងួតនោះគឺ កញ្ញា ពីយ៉ាពីន ហៅស្រីពីន។

កញ្ញា ពីយ៉ាពីន ដែលត្រូវមកជំនួសតំណែងអ្នកនាងខ្ញុងនេះ ក៏ព្រោះតែអ្នកនាង ខ្ញុង មានបញ្ហាផ្ទាល់ខ្លួនរឿងបំណុល ក្រោយផ្អើលនៅលើបណ្តាញសង្គមកាលពីកំឡុងខែតុលាឆ្នាំ២០២១កន្លងទៅ។

តាមរយៈអ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិជាហូរហែដែរ ដោយជាច្រើនបានបើកចិត្តទូលាយរង់ចាំមើលសមត្ថភាពរបស់ស្រីពីន តើអាចល្អជាងរឺមួយយ៉ាងណា៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់