/Minisrty_2021/MO23/61f21cb623e31_1643256960_medium.jpg)
- 2022-01-27 04:22:50
- ព័ត៌មាន
ទីបំផុត វ៉ាន់ នីឡា ប្រឡូកក្នុងសិល្បៈវិញហើយ ក្រោយបាត់មុខជាច្រើនឆ្នាំ
- 2022-01-27 04:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត វ៉ាន់ នីឡា ប្រឡូកក្នុងសិល្បៈវិញហើយ ក្រោយបាត់មុខជាច្រើនឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីសម្លេងពីរោះរណ្តំចិត្តយុវវ័យស្ទើរគ្រប់គ្នា កញ្ញា វ៉ាន់ នីឡា បានសម្រេចចិត្តចូលសិល្បៈវិញក្រោយបាត់មុខជាច្រើនឆ្នាំ រហូតធ្វើឲ្យប្រិយមិត្តត្រេកអរនិងគាំទ្រនាងទៀតផង។
ថ្មីៗនេះ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារដែលធ្វើឲ្យប្រិយមិត្តត្រេកអរគ្រប់គ្នា នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយនាងបានបញ្ជាក់ថា ទីបំផុតនាងបានស្គាល់រស់ជាតិឡើងឆាកតន្ត្រីហើយ មិនដឹងគួរធ្វើអារម្មណ៌បែបមិច។ តាមរយៈកាបង្ហោះសារនេះ អាចធ្វើឲ្យប្រិយមិត្តយល់ច្បាស់ថា តារាស្រីរូបនេះនិងវិលចូលសិល្បៈវិញក្នុងពេលឆាប់ៗនេះ ហើយពាក្យដែលនាងបានបង្ហោះនោះ គឺនាងចង់បញ្ជាក់ថា នៅថ្ងៃទី៦ខែក្រោយនេះ នាងនិងឡើងច្រៀងក្នុងកម្មវិធីមួយ តែនាងមិនបានបង្ហាញថាជាកម្មវិធីអ្វីនោះទេ។
រម្លឹកផងដែរថា កញ្ញា វ៉ាន់ នីឡា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Pleng Records បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់ពេលប្រហែល៦ឆ្នាំមកហើយ បន្ទាប់ពីនាងបានជួបរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុន។ បើទោះបីជានាងមិនបង្ហាញមុខតាមឆាកតន្ត្រីនានាក្តី ក៏នាងតែងតែងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំត្រលើបណ្តាញសង្គមដែរ៕