• 2022-01-27 07:44:35
  • ព័ត៌មាន

មិនខ្វល់រឿងរិះគន់! ជីមមី ងាកមករំលេចកាយក្នុងឈុត វាយោភក្ត្រភិមានអប្សរ ស្អាតប្លែកភ្នែក

  • 2022-01-27 07:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះពិធីការិនីល្បីឈ្មោះ ជីមមី រងការរិះបន្តិចបន្តួចពីមហាជនមួយក្ដាប់តូចជុំវិញរូបភាពនៅឆ្នេរសមុទ្រដែលនាងបានស្លៀកសំលៀកប្រពៃណីឈរថតនៅទីនោះ ប៉ុន្តែវាមិនមែនជាបញ្ហាធ្វើ ឱ្យតារាស្រីរូបនេះឈឺក្បាលនោះទេនាងនៅតែរីករាយ និងក្រឡេកទៅតុបតែងខ្លួនជាទេពអប្សរយ៉ាងស្រស់ស្អាត។

នៅមុននេះទំព័រហ្វេសប៊ុកផ្លូវការរបស់ពីធិការិនីពូកែវោហាស័ព្ទរូបនេះបានបង្ហោះរូបភាពត្រជាក់ភ្នែកជាច្រើនសន្លឹកធ្វើឱ្យមហាជនពោលសសើរមិនដាច់ពីមាត់ជាមួយសម្រស់ដ៏ទាក់ទាញរបស់នាងក្នុងឈុត វាយោភក្ត្រភិមានអប្សរ ពិតជាស្អាតទន់ភ្លន់ជានារីខ្មែរ។

ឈុត វាយោភក្ត្រភិមានអប្សរ គឺតំណាងឱ្យស្រ្តីទេពអប្សរ នាងទេពអប្សរមួយអង្គ នៃវាយោទីឋានអាអាកាសវិមាន ដែលព្រះភក្រ្តស្រស់ ផូរផង់ សម្បុរស ភ្លឺថ្លា និងបំពាក់ទៅដោយគ្រឿងប្រដាប់ ដោយមកុដ រ័ត្នក្លាវកំពូលស្រួច ដែលមានឋានៈខ្ពង់ខ្ពស់ និងលម្អរព្រះការដោយ សៀតផ្កាផ្ញី

ជីមមី ទទួលបានការគាំទ្រ និងពោលសសើរគ្រប់គ្នាអំពីសម្រស់របស់នាងក្នុងឈុតនេះថាពិតជាស្អាត កាយវិកាទន់ភ្លន់ ប្រកបដោយទឹកមុខញញឹមស្រស់ទាក់ទាញចិត្តអ្នកគាំទ្រតែម្ដង៕

មើលរូបខាងក្រោមដូចតទៅ៖

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Jimmy Meng

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី