• 2022-01-27 08:05:08
  • ព័ត៌មាន

ពេជ្រ សោភា អស់សំណើចនឹងរូបខ្លួនឯងជាមួយតារាល្បីៗប្រចាំហង្សមាស៣ ដួងទៀត

  • 2022-01-27 08:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងចាស់វស្សាប្រចាំនៅផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា រំលឹកអនុស្សាវរីយ៍របស់ខ្លួនកាលពីជាង១០ឆ្នាំមុន ជាមួយមិត្ដរួមអាជីព៣នាក់ផ្សេងទៀត។ រូបថតមួយសន្លឹក បានធ្វើឲ្យ ពេជ្រ សោភា ផ្ទុះសំណើច ដោយឃើញថាកាលណោះរាងរៅ និងសប្បុរមិនសូវភ្លឺថ្លាដូចបច្ចុប្បន្ន។

នៅលើគណនីFacebook ផ្លូវការរបស់ ពេជ្រ សោភា នៅរសៀលថ្ងៃទី២៧ ខែមករា បានបង្ហោះរូបថតមួយសន្លឹកដែលមានរូបលោក ឆន សុវណ្ណរាជ សុគន្ធ នីសា ណុប បាយ៉ារិទ្ធ និងរូបនាងផ្ទាល់ ឈរប្រកៀកគ្នាបញ្ចេញStyle រៀងៗខ្លួន។

សោភា មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការថតរូបជុំគ្នានោះទេ ប៉ុន្ដែភ្ជាប់នូវឃ្លាមួយថា៖ "ហាហា…កាលហ្នឹង ស្អាតៗ សង្ហាៗ ដល់ហើយ”។ បន្ទាប់ពីបង្ហោះសារដោយមានភ្ជាប់រូបថតមួយសន្លឹកនេះ អ្នកគាំទ្រ បានចូលទៅComment ដោយអ្នកសរសើរថានៅតែស្អាតៗដដែល ហើយអ្នកខ្លះទៀតចូលទៅចំអន់បែបលេងសើចថា៖“ម៉ូដសក់ម្នាក់ៗដល់ហើយ”។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាចម្រៀង ពេជ្រ សោភា សុគន្ធ នីសា ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ មានទំនាក់ទំនងល្អនឹងគ្នា ហើយគិតមកដល់បច្ចុប្បន្ននេះពួកគេនៅតែស្និទ្ធស្នាល ហើយនៅក្នុងក្រុមហ៊ុនហង្សមាសជាមួយគ្នាទៀតផង។ បច្ចុប្បន្នតារាចម្រៀងជើងចាស់ទាំងនេះ បានក្លាយជាគ្រូបង្វឹក ឬជាគណៈកម្មការជ្រើសរើសបេក្ខជន-បេក្ខនារីដែលមានសំឡេងពីរោះៗក្នុងកម្មវិធីប្រកួតជាច្រើន៕

ជិន សុភ័ក្ដ្រ

មតិយោបល់