• 2022-01-27 08:35:43
  • ព័ត៌មាន

Yeonjun ទើបបង្កើត IG ផ្ទាល់ខ្លួនបាន២១ថ្ងៃ កើន Follower ឡើងស្រឺតៗដូចទឹកជំនន់

  • 2022-01-27 08:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះបណ្ដាញសង្គម តារាចម្រៀង K-pop វ័យ២៣ឆ្នាំនៃក្រុម TXT (Tomorrow X Together ) គឺ Yeonjun ទើបតែបង្កើត Instagram ផ្ទាល់ខ្លួនក្នុងរយៈពេលខ្លី មានអ្នកគាំទ្រសម្រុកចូលទៅ Follow រាប់លាននាក់។

កាលពីដើមខែមករានេះ Yeonjun ទទួលបានអ្នកតាមដាន ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២ ម៉ោង ៤០ នាទីបន្ទាប់ពីតារាប្រុសរូបនេះបានបើកគណនីជាលើកដំបូង។ លើសពីនេះ Yeonjun ទទួលបានអ្នកតាមដាន ២លាននាក់បន្ទាប់ពី ៥ ម៉ោង ៣០ នាទី

យ៉ាងណាមិញក្នុងរយៈពេល២១ថ្ងៃបន្ទាប់ពីបង្កើតដំបូង Instagram ផ្លូវការរបស់តារារូបនេះមានអ្នកតាមដានកើនដល់ ៥លាននាក់

រម្លឹកផងដែរថា Yeonjun សមាជិកក្រុម TXT គឺជាសមាជិកក្រុមជំនាន់ទី ៤ ដំបូងគេដែលបង្កើត Instagram ផ្ទាល់ខ្លួន៕

ប្រភព៖ Allkpop ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់