• 2022-01-28 07:05:01
  • ព័ត៌មាន

អ្នកជាប់សែស្រឡាយចិន អាចពិចារណាសម្ដី អ៊ឹម ជីវ៉ា ទាក់ទងរឿងរើសពណ៌ស្លៀកពាក់ក្នុងថ្ងៃសែន

  • 2022-01-28 07:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសែន និងចូលឆ្នាំថ្មីប្រពៃណីជាតិចិន កាន់តែខិតចូលមកដល់នាចុងខែមករា ឆ្នាំ២០២២ នេះ មានប្រិយមិតជាប់សែស្រឡាយចិនជាច្រើនបានខ្វែងគំនិតគ្នារឿងហុងស៊ុយ ជាពិសេសការស្លៀកពាក់ឆុង ឬមិនឆុងនៅក្នុងពេលសែនព្រេងនេះ។

នៅថ្ងៃទី២៨ ខែមករា នេះលោក អ៊ឹម ជីវ៉ា បានញ្ចេញសារក្នុងន័យអប់រំមួយសម្រាប់បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន ឬមិនមែនជាចិនសុទ្ធ តាមបណ្ដាញសង្គមFacebook។ លោកថា កូនខ្មែរទាំងឡាយ ចូរអ្នកកុំជឿ និងកុំវ៉ល់តាមគ្រូ ហុង ស៊ុយ ខ្លាំងពេក។ បើជឿ គឺតាមការគិត និងកុំឲ្យហួសហេតុពេក ព្រោះយើងមិនមែនជាចិនសុទ្ធនោះទេ ហើយទំនៀមទំលាប់ខ្មែរយើងពណ៌អីក៏ល្អដែរ ហើយយើងក៏មានពណ៌ល្អៗតាមថ្ងៃដែរ។

អ៊ឹម ជីវ៉ា៖ “ខ្មែរយើងខ្លះដល់ជំនឿចូលខ្លួនពេក ខ្លាចឆុង សូម្បីតែបុណ្យសពមិត្តជិតដិតក៏មិនហ៊ានទៅចូលរួមជូនដំណើគ្នាពេលចុងក្រោយដែរ តែបើតាមប្រពៃណីខ្មែរយើង ចូលរួមពិធីបុណ្យសពគឺបានបុណ្យបំផុត។ តែទោះជាយ៉ាងណានេះជាទស្សនៈខ្ញុំទេ ការជឿ ឬមិនជឿវាជាសិទ្ធបងប្អូន”។

ការបញ្ចេញសារក្នុងន័យអប់រំទាក់ទងនឹងជំនឿគ្មានហេតុផល លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះរូបថតមួយចំនួនបង្ហាញពីការសៀកពាក់តាមពណ៌នីមួយៗទៅតាមថ្ងៃដែរ។ តាមទំនៀមទំលាប់ខ្មែរ ការស្លៀកពាក់ដែលមានជ័យមង្គលបំផុត គឺថ្ងៃអាទិត្យ ស្លៀកពណ៌ក្រហម ច័ន្ទ ពណ៌លឿងទុំ ថ្ងៃអង្គារ៍ ពណ៌ស្វាយ ថ្ងៃពុធ ពណ៌ស៊ីលៀប ថ្ងៃព្រហស្បត្ដិ៍ ពណ៌បៃតង ថ្ងៃសុក្រ ពណ៌ខៀវ និងថ្ងៃសៅរ៍ គួរស្លៀកពាក់ពណ៌ព្រីងទុំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម