• 2022-01-29 10:36:53
  • ព័ត៌មាន

មាន សូនីតា ជាតារាម៉ូដែលខ្មែរដំបូង ខំហោះពីខ្មែរដល់បារាំង ឡើងដើរម៉ូដក្នុងព្រឹត្តិការណ៍សំខាន់ឆ្នាំនេះ

  • 2022-01-29 10:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ ដើរបង្ហាញម៉ូដធំមួយ នៅក្នុង​ទីក្រុងប៉ារីស ប្រទេសបារាំងគឺ ការបង្ហាញម៉ូដសម្រាប់ Collection ថ្មី Pierre Cardin 3022 ដោយមានការបង្ហាញវត្តមានរបស់តារាបង្ហាញម៉ូដជាច្រើន ក្នុងនោះក៏មានកញ្ញា មាន សូនីតា ដែរ។

វាពិតជាឱកាសពិសេស និងជាមោទកភាពធំមួយសម្រាប់កញ្ញា មាន សូនីតា ក្នុងការឡើងបង្ហាញវត្តមានលើឆាកអន្តរជាតិនៅពេលនេះ។ ក្នុងរាត្រីដ៏មនោរម្យនោះដែរ នីតា បាន​ដើរម៉ូដ ដោយបង្ហាញឈុតចំនួន ៣ គឺ ពណ៌ខៀវមួយ ពណ៌ខ្មៅមួយ និងរ៉ូបបៃតងមួយ។ ទោះបី​មិនបានទៅគាំទ្រផ្ទាល់ ប៉ុន្តែមាន​អ្នកគាំទ្រ​ជា​ច្រើននាក់ ផ្ញើនូវការលើកទឹកចិត្ត និងសាទរពីចម្ងាយ ពីកម្ពុជាទៅ ចំពោះតារាស្រីរូបនេះទាំងកណ្ដាលអាធាត្រ។

អ្វីដែល​សំខាន់ កម្មវិធីនេះ​ដែរ ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេសនៅ National Air and Space Museum ក្នុងបំណងឧទ្ទិសដល់ស្ដេចច្នៃម៉ូដជើងចាស់ Pierre Cardin ដែលបានទទួលមរណភាពកាល​ពីឆ្នាំ ២០២០

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់