• 2022-01-30 13:55:03
  • ព័ត៌មាន

ទ្រាំចាំឡើងយូរ ពេលនេះរឿងខ្មោចបែបកំប្លែង «ខ្មោចនាងភូមិរី» ពី Peypey Dy Team ចេញហើយ

  • 2022-01-30 13:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារថតដែលមាន Peypey Dy ជាអ្នកដឹកនាំបាន​បញ្ចប់បេសកកកម្មដោយជោគជ័យ​តាមរយៈការចេញផ្សាយវីដេអូរឿង «ខ្មោចនាងភូមិរី» តបតាមការរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រពួកគេ។

ទោះបីជាមិនមែនជាក្រុមការងារផលិតរឿងអាជីព និងមានជំនួយការច្រើន ប៉ុន្តែ Peypey Dy និងក្រុមសម្ដែងទាំងអស់ បាន​ខិតខំអស់ពីចិត្តក្នុងការសម្រិតសម្រាំងរឿងនេះ​ឲ្យអស់ពីសមត្ថភាព។ មូលហេតុតែមួយគឺ កើតចេញពីចិត្តស្រឡាញ់ ការលះបង់ក្នុងការផលិតរឿងឲ្យល្អជាងស្នាដៃមុន ហើយសំខាន់ក៏ដើម្បីអ្នកគាំទ្រទាំងអស់​របស់ខ្លួនផងដែរ។

តាមការឲ្យដឹងពី Peypey Dy រឿង​ «ខ្មោចនាងភូមិរី» នេះ ត្រូវ​បាន​ថត​នៅក្នុងខេត្តបាត់ដំបង ហើយការចំណាយក្នុងការ​ផលិត មិនក្រោមខ្ទង់ម៉ឺនដុល្លារទេ។ ឯផលលំបាកពិតជាមាន ដោយពួកគេចំណាយកម្លាំង​ខ្លាំងទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យបាន​ចេញជារូបរាងតាមការគ្រោងទុករបស់ពួកគេ។

អ្វីដែល​សំខាន់ ក្នុងរឿងនេះ​ តួភាគ​ច្រើនបាន​តុបតែង​ខ្លួនប្លែកៗ មិនឲ្យអ្នក​មើលទ្រលាន់ក្នុងការទស្សនាឡើយ។ ដោយឡែកសម្រាប់តួសម្ដែងវិញ មាន យ៉ារីន មៃកូ Peypey Dy ម៉ែសេះ ហ៊ាហ័ង ឆាលី រយដាវ ភូមិ អូស្កា កាកូ ក្បឿក សារ៉ា និងតួសម្ដែងជាច្រើននាក់ទៀត។

ផ្អែកតាមការបញ្ជាក់ពី Peypey Dy ដែលជាប្រធានក្រុម បាន​ឲ្យដឹងថា បន្ទាប់ពីរឿងនេះបញ្ចប់ ពួកគេនៅមានគម្រោងថតរឿង ទៀត ដូចជារឿង «ប្រម៉ាត់ប្រម៉ង់» និងរឿង «Poppy Goes to Hollywood» ហើយក្រោយសម្រេចការងារទាំងនេះចប់ ពួកគេនឹងលែងទទួលថតរឿងអ្វីទៀតហើយ៕

ទស្សនាវីដេអូទាំងស្រុង៖

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី