
- 2022-01-31 04:56:21
- ព័ត៌មាន
មួយឆ្នាំចូលឆ្នាំចិនម្ដង តារាខ្មែរល្បីៗតែងខ្លួនយកហុងស៊ុយ បង្អួតសម្រស់គ្នាពេញហ្វេសប៊ុក
- 2022-01-31 04:56:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឆ្នាំចូលឆ្នាំចិនម្ដង តារាខ្មែរល្បីៗតែងខ្លួនយកហុងស៊ុយ បង្អួតសម្រស់គ្នាពេញហ្វេសប៊ុក
ចន្លោះមិនឃើញ
ថ្ងៃនេះ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២) គឺជាថ្ងៃសែនចិន និងក៏ជាពេលដែលតារាល្បីៗបង្ហោះសារ និងរូបភាពជូនពរជនរួមជាតិ ពិសេសអ្នកកាត់សែស្រឡាយចិន នូវឱកាសឆ្នាំថ្មី។
ដំបូងគេគឺ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាអ្នកតែងខ្លួនក្នុងឈុតចិន ពណ៌ខៀវបែកកាប់ស្តាំង ជាពណ៌ហុងស៊ុយប្រចាំឆ្នាំនេះ។
គង់ ចាន់ស្រីមុំ និងកូនស្រី ម៉ូម៉ូ មកជាឈុតម្ចាស់ក្សត្រី និងព្រះនាងតូចចិន ហើយការតុបតែងពិតជាទាក់ទាញ មិនឲ្យខុសពីឈ្មោះតារាហាយសូទេ។
ចូលដល់ សុខ ស្រីនាង វិញ មកអបអរឆ្នាំថ្មី ជាមួយនឹងឈុតចិនខ្លីត្រឹមភ្លៅពណ៌ត្របែកព្រៃ។ នាងបង្ហាញខ្លួនបែបសាមញ្ញ ប៉ុន្តែគួរជាទីគយគន់បំផុត។
កញ្ញា សុភ័ក្ត្រ កុសុម៉ា វិញបានបង្ហោះរូបក្នុងឈុតពណ៌ខៀវ។ ចុះក្រៅពីតារាទាំងនេះនៅមានអ្នកណាទៀត សូមទស្សនារូបភាពខាងក្រោម៖