• 2022-01-31 07:24:56
  • ព័ត៌មាន

សុទ្ធតែកំពូលអ្នករាំ! យូរៗការមិត្តម្ដង ក្រុម Peypeydy បញ្ចេញក្បាច់រាំ ឡូយអស់ស្ទះ

  • 2022-01-31 07:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍អតីតសមាជិកក្រុមរាំនារី OMG គឺស្រីស្អាត តែ សុដាលីកា កំពុងតែផ្ទុះល្បីយ៉ាងខ្លាំងក្នុង បណ្ដាញសង្គម ក្នុងនោះសូម្បីតែវីដេអូបញ្ចេញក្បាច់រាំយ៉ាងអស្ចារ្យពីមិត្តភក្ដិជាច្រើនដែលបានចូលរួម ធ្វើឱ្យមហាជនប្លែកភ្នែកតែម្ដង។

ដើម្បីជាការអបអរសារទរដល់ថ្ងៃមង្គលរបស់ លីកា មិត្តភក្ដិជាច្រើនបានចូលរួមយ៉ាងសប្បាយរីករាយ ដោយបានបន្សល់នូវរូបភាពដ៏អស្ចារ្យក្នុងកម្មវិធីជាចំណងដៃ។

ក្នុងនោះគេសង្កេតឃើញថាក្រុមតារាសម្ដែង Peypeydy , ហ៊ាហ័ង,ម៉ែសេះ ក៏ដូចជាសិល្បករសិល្បការិនីផ្សេងទៀតដូចជា សយ សេងហួរ, ស្រីស្អាត ចេននី , កញ្ញា លីន និងភូមិ សុទ្ធតែកំពូលអ្នករាំ បាននាំគ្នាបញ្ចេញក្បាច់រាំយ៉ាងរស់រវើក និងស្រុះគ្នា ធ្វើឱ្យកម្មវិធីកាន់តែគគ្រឹកគគ្រេង៕

ទស្សនាវីដេអូដូចតទៅ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី