• 2022-01-31 08:13:54
  • ព័ត៌មាន

មិនឃើញផ្ទាល់ តែរូប HD ទាំង ១០+ សន្លឹកនេះ នឹងបញ្ជាក់ថា មាន សូនីតា អង់អាចយ៉ាងណាលើឆាកអន្តរជាតិ

  • 2022-01-31 08:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កញ្ញា មាន សូនីតា បាន​ធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានមោទកភាពជា​ខ្លាំង​ ពេល​នាង​បង្ហាញ​វត្តមានពិសេសក្នុងកម្មវិធី Maison Cardin Collection 3022 រៀបចំ​ឡើងក្នុងទីក្រុង ប៉ារីស ប្រទេស​បារាំង ហើយឱកាសនេះក៏បានធ្វើឲ្យតារាស្រីរាងខ្ពស់រូបនេះ ក្លាយជាតារាម៉ូដែលខ្មែរដំបូង ដែល​ឡើងបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍អស្ចារ្យប្រចាំឆ្នាំនេះដែរ។

វត្តមាន​លើឆាក​ដើរ​ម៉ូដនៅ​ថ្ងៃនោះ នីតា បានបង្ហាញរាងដ៏ស្រស់ស្អាតក្នុងឈុតរចនាជាពិសេសចំនួន ៣ម៉ូដ មានពណ៌ខៀវ ខ្មៅ និងពណ៌បៃតង។

ជាជំហានដំបូង គ្រប់គ្នា​បានឃើញត្រឹមតាមរយៈវីដេអូ ពេល​នេះ​សូមនាំអារម្មណ៍ប្រិយមិត្តមក ទស្សនានូវបណ្ដុំរូបភាពច្បាស់ត្រជាក់ភ្នែក ដែល​ជាការថតផ្ទាល់ដោយ អ្នកថតរូបអាជីព Neaka LIM

អត្ថបទ៖ យី សុធារី

មតិយោបល់