
- 2022-02-02 06:10:49
- ព័ត៌មាន
បែកឆ្ងាយពីប៉ាម៉ាក់ជាង១០ឆ្នាំ ទីបំផុត Jackson ស្គាល់ជាតិចូលឆ្នាំជុំគ្រួសារនឹងគេហើយ
- 2022-02-02 06:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកឆ្ងាយពីប៉ាម៉ាក់ជាង១០ឆ្នាំ ទីបំផុត Jackson ស្គាល់ជាតិចូលឆ្នាំជុំគ្រួសារនឹងគេហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយជីវិតរស់នៅជាមួយនឹងកូវីដ១៩ រយៈពេលជាង ២ឆ្នាំ មនុស្សជាច្រើនជុំវិញពិភពលោកក៏បានរីករាយស្វាគមន៍ឆ្នាំថ្មី ឆ្នាំខាល ជាមួយនឹងក្ដីសង្ឃឹមថ្មី និងផ្សងថាឆ្នាំនេះនឹងមានរឿងល្អៗច្រើន។ ក្នុងរដូវចូលឆ្នាំ ជនជាតិចិនបានប្រារព្ធសាទររយៈពេល ១៥ថ្ងៃឯណោះ ហើយគ្រួសារនីមួយៗតែងធ្វើម្ហូបឆ្ងាញ់ៗ រីករាយជួបជុំគ្នាយ៉ាងមានក្ដីសុខ។
យ៉ាងណាមិញ ដោយសារតែមានការរឹតត្បិតខ្លាំងក្នុងសម័យកូវីដ ហេតុនេះមនុស្សម្នាមិនអាចធ្វើដំណើរទៅគ្រប់ទីកន្លែងតាមតែចិត្តចង់ទេនៅឆ្នាំ ២០២០ និង ២០២១។ ប៉ុន្តែឈានដល់ឆ្នាំ ២០២២ ស្ថានភាពប្រែជាប្រសើរជាងមុន ដោយគ្រប់គ្នាកាន់តែចេះការពារខ្លួន និងបែរមកចំណាយពេលក្នុងផ្ទះបានច្រើន មិនខុសពីគ្រួសាររបស់ Jackson Wang ទេ។
សមាជិក GOT7 រូបនេះបានបង្ហោះរូប ២សន្លឹកជាមួយប៉ាម៉ាក់ និងក្រុមការងារ TEAM WANG ដោយបានសរសេរបន្ថែមថា៖ «អស់រយៈពេលជាង ១០ឆ្នាំហើយ គិតចាប់ពីថ្ងៃ Countdown ចុងក្រោយជាមួយនឹងគ្រួសារ។ ទីបំផុត!!! រីករាយឆ្នាំ ២០២២! មានរឿងខ្លះប្រែប្រួលហើយ»។
ជាការពិត ការចេញឆ្ងាយពីគ្រួសារ ពុំមែនជារឿងងាយស្រួលទេសម្រាប់ Jackson ជាពិសេសក្នុងថ្ងៃបុណ្យទាន។ ក្នុងបទសម្ភាសមួយកាលពីអតីតកាល លោកបាននិយាយថា៖ «អំឡុងពេលបុណ្យចូលឆ្នាំចិន...វាដូចជាអត់ន័យអីហ្មង ព្រោះខ្ញុំនៅតែឯង អត់មានប៉ាម៉ាក់នៅក្បែរ»។
ទោះជាយ៉ាងណា បច្ចុប្បន្ន កូនប្រុសត្រកូល Wang បានជួបជុំឪពុកម្ដាយ បានញ៉ាំអាហារក្នុងថ្ងៃចូលឆ្នាំជុំគ្នា ហើយវាពិតជារឿងមានន័យបំផុតក្នុងជីវិតរបស់លោក៕