• 2022-02-02 06:52:44
  • ព័ត៌មាន

មិនច្រឡំគេ! គង់ ច័ន្ទស្រីមុំ កំពូល Fashion ច្នៃគោមយកមកស្លៀកស្អាតប្លែកភ្នែកម្យ៉ាង

  • 2022-02-02 06:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្កេតឃើញថានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន សិល្បករសិល្បការិនីព្រោងព្រៀតនាំគ្នា តុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងនោះក៏មានវត្តមាន គង់ ច័ន្ទស្រីមុំ តែងខ្លួនប្លែកពីគេមនាក់ផងដែរ។

អាចនិយាយបានថា តារាស្រីរូបនេះហាក់ប្លែកពីគេ ឬនិយាយបានថាមិនច្រឡំគេ ដោយផ្អែកលើឈុតរបស់នាងនិមួយៗមើលទៅប្លែកដាច់គេ ពោលគឺមានភាពច្នៃប្រឌិតខ្លាំងមែនទែនក្នុងការជ្រើសរើសម៉ូដសម្រាប់ជា Fashion រដូវកាលចូលឆ្នាំចិននេះ។

ក្នុងនោះ គង់ ច័ន្ទស្រីមុំ បានយកគោមប៉ោងធំពណ៌ក្រហមឆ្អិនមកពាក់ធ្វើជាសំពត់បិតបាំងផ្នែកខាងក្រោម ជាមួយអាំងប៉ាវជាច្រើនសន្លឹកធ្វើជាក្រណាត់បាំងល្វែងលើ មើលទៅមួយឈុតពិតស្អាតប្លែក និងមានភាពច្នៃប្រឌិតខ្ពស់មិនធ្លាប់មាន៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី