• ពុធ, 2 កុម្ភៈ 2022 08:01
  • ព័ត៌មាន

ខាត់ សុឃីម៖ សាច់ក្លែមចេះ Update រកឆ្ងាញ់ៗ តែជំនាញរកស៊ីចិញ្ចឹមជីវិតរាល់ថ្ងៃ មិនព្រមហាត់ថែម

  • ពុធ, 2 កុម្ភៈ 2022 08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ជាខួបគម្រប់អាយុ៤២ឆ្នាំ របស់តារាពហុជំនាញ ខាត់ សុឃីម។ ក្នុងថ្ងៃខួបកំណើតនេះ គេមិនឃើញ ខាត់ សុឃីម ធ្វើពិធីអ្វីធំដុំ ក្រៅពីបញ្ចេញសារជូនពរខ្លួនឯង ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺការប្រៀបធៀបសាច់ក្លែម ទៅនឹងជំនាញរកស៊ី។

ប្រិយមិត្ដខ្លះ អាចសើច ឬមិនសូវពេញចិត្ដនឹងការលើកឡើងរបស់តារាស្រីរូបនេះ ប៉ុន្ដែបើគេគិតឲ្យដល់ទៅ វាត្រូវទៅនឹងស្ថានភាពរកស៊ី ឬស្ថានភាពរបស់របស់បងប្អូនខ្មែរយើងមួយចំនួន។ ខាត់ សុឃីម ថាផឹក ចេះរករបស់ឆ្ងាញ់ៗក្លែម ដល់ពេលជំនាញដែលចិញ្ចឹមជីវិតរាល់ថ្ងៃ មិនព្រមហាត់រៀន ឬអភិវឌ្ឍន៍ បន្ថែមទេ បើចេះសង្វាតដូចរឿងផឹក មិនដឹងថាលុយយកទៅណាអស់ទេ! លុយ កើតចេញពីរក។

ក្រោយពីបញ្ចេញសារតាមបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី២ ខែកុម្ភៈ នេះ ខាត់ សុឃីម មិនទទួលបានសារជូនពរក្នុងថ្ងៃខួបកំណើតច្រើនទេ តែជំនួសមកវិញដោយពាក្យស្ងើចសរសើរចំពោះគំនិតដាស់តឿនចំពោះបងប្អូនមួយចំនួនដែលសង្វាតរឿងផឹកស៊ី ជាជាងការរកស៊ីក្នុងពេលដែលខ្លួនមានដៃរឹងស្មាមាំ។ ទន្ទឹមគ្នានេះ ក៏មានអ្នកចូលComment បែបលេងសើចដែរថា៖ “ខំរកដែរ តែរកមិនបានងាយដូចគ្រឿងក្លែមសោះ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី