• 2022-02-02 08:33:53
  • ព័ត៌មាន

អបអរ! អ៊ីណូ ត្រៀមក្លាយជាឪពុកគេហើយ ឯឈ្មោះកូនវិញកាលីបឈ្នះអស់មាសត្រូវ

  • 2022-02-02 08:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗតារាចម្រៀងជួរមុខលោក អ៊ីណូ ក្លាយជាឪពុករបស់គេហើយ ក្រោយរៀបការបង្គ្រប់កិច្ចខ្នាតតូចជាមួយភរិយាយជាទីស្រលាញ់រួចអស់រយៈពេលច្រើនខែ ហើយលោកក៏ត្រៀមឈ្មោះឱ្យកូនដំបូងពីរោះមិនធម្មតាប៉ុន្មានទេ។

នៅប៉ុន្មានម៉ោងមុននេះតារាចម្រៀង អ៊ីណូ បង្ហាញសេចក្ដីរីករាយយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយក្នុងនោះតារារូបនេះបានបង្ហើបថាខ្លួនបានក្លាយជាប៉ាគេហើយ ពោលភរិយារបស់ អ៊ីណូ កំពុងពពោះកូនប្រុសដំបូង ដែលជាចំណងដៃទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង។

ទន្ទឹមនឹងនេះដើម្បីកុំឱ្យមានការពិបាកក្នុងការដាក់ឈ្មោះឱ្យកូនប្រុសក្រោយសម្រាលរួច អ៊ីណូ ក៏បានត្រៀមឈ្មោះយ៉ាងពិសេសឱ្យកូនរួចជាស្រេច ពិតជាពីរោះប្លែកត្រចៀកមិនធ្លាប់ឮគឺឈ្មោះ “ភាពវីណូតា ថាដា”។

យ៉ាងណាមិញមហាជន ក៏ដូចជាមិត្តរួមអាជីពជាច្រើនបានសម្ដែងការអបអរយ៉ាងខ្លាំងចំពោះចំណងដៃកូនប្រុសដ៏វិសេសវិសាលសម្រាប់តារាចម្រៀង អ៊ីណូ រួមជាមួយភរិយាសំណព្វចិត្ត៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់