• 2022-02-03 03:18:03
  • ព័ត៌មាន

បុរសមានលក្ខខណ្ឌ៥ចំណុចនេះ វ៉ាន់ នីឡា អាចរើសធ្វើជាគូគាប់ហើយ

  • 2022-02-03 03:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈឡើងវិញតាមរយៈអាជីពចម្រៀងនៅដើមឆ្នាំ២០២២ នេះ កញ្ញា វ៉ាន់ នីឡា បានបង្ហើបពីគោលបំណងរៀបចំគ្រួសារ ឬផែនការជីវិតសម្រាប់ឆ្នាំ២០២២។ នីឡា អាចនឹងពិចារណាលើបុរសណាដែលមានសមត្ថភាព និងលទ្ធភាពចំនួន៥ ដើម្បីបង្កើតក្ដីសុខឲ្យនាងទៅអនាគត។

កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ដែលអ្នកលេងបណ្ដាញសង្គមភាគច្រើនបានបង្ហោះសារផ្សេងៗទាក់ទងនឹងរឿងរ៉ាវជីវិតដោយគិតថាជាថ្ងៃល្អដ៏កម្រប្រចាំឆ្នាំនោះ កញ្ញា វ៉ាន់ នីឡា និយាយថា មនុស្សស្រីមិនដែលសុំអី្វច្រើនទេ គឺសំុត្រឹមតែមានលុយទិញខោអាវថ្មីៗ មានផ្ទះវីឡាតូចល្មម មានឡានជិះ មានលទ្ធភាពអាចជិះយន្ដហោះទៅដើរលេងក្រៅប្រទេស មានប្តីចេះយល់ចិត្ត និងមានកូនប្រកបដោយបញ្ញា នោះហើយជាក្ដីសុខ។

ក្រោយពីបង្ហាញក្ដីប្រាថ្នាថ្មីតាមបណ្ដាញសង្គម កញ្ញា វ៉ាន់ នីឡា ក៏ទទួលបានការកោតសរសើរលើរូបសម្រស់របស់កញ្ញាដែរថា រូបកញ្ញានៅតែស្រស់ផូរផង់ និងមានសមត្ថភាពច្រើនក្នុងវិស័យសិល្បៈ ប៉ុន្ដែអ្នកគាំទ្រខ្លះនិយាយថា ទោះបីព្រះយ៉ាងម៉េចនៅមានខុសបំណង ចុះទម្រាំតែមនុស្ស អ្វីដែលយើងប្រាថ្នាមិនសុទ្ធតែដូចបំណងនោះទេ។

កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីបង្កើតអ្នកដឹកនាំសម្ដែងល្បីឈ្មោះ សុខ ជំនោរ បានបើកទំព័រសិល្បៈលើកទី២របស់ខ្លួននៅដើមឆ្នាំ២០២២ ដោយបានចេញចម្រៀងមួយបទក្រោមចំណងជើងថា “មិនចង់ខូចចិត្ដដដែល" ហើយនាងក៏ចាប់ផ្ដើមមានឱកាសបានឡើងឆាកប្រគំតន្ដ្រីឡើងវិញផងដែរ។ នីឡា បានបាត់មុខមួយរយៈធំ ក្រោយធ្លាយរូបអាក្រាតកាយតាមបណ្ដាញសង្គម និងលេចដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសមន្ដ្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃម្នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម