- 2022-02-03 07:46:40
- ព័ត៌មាន
មហាជនរិះគន់ចំៗ! ក្រោយបវរកញ្ញា MGI២០២១ សុតធីតា ក្រោយចប់ការក្រកួតបង្ហាញរ៉ូបស្អាតៗខ្លាំង
- 2022-02-03 07:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាជនរិះគន់ចំៗ! ក្រោយបវរកញ្ញា MGI២០២១ សុតធីតា ក្រោយចប់ការក្រកួតបង្ហាញរ៉ូបស្អាតៗខ្លាំង
ចន្លោះមិនឃើញ
ក្រោយឃើញបវរកញ្ញា Miss Grand Cambodia២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ស្លៀកឈុតស្អាតៗខ្លាំងជាហូរហែ ក្រោយចប់ថ្ងៃក្រកួត ស្រាប់តែមហាជនជាច្រើននាំគ្នារិះគន់រឿងសម្លៀកបំពាក់នេះតែម្តង។
នៅថ្ងៃនេះគណនីហ្វេសប៊ុកផេករបស់ Miss Grand Cambodia ២០២១ បានបង្ហាញរូបថតជាច្រើនសន្លឹករបស់កញ្ញា ប៉ូគីមថេង សុតធីតា ដោយរូបថតនោះនាងស្លៀករ៉ូបពណ៌មាសដោយមានក្បូក្បាច់មានជរប៉ោងៗនៅផ្នែកខាងក្រោម ដៃវែងឆែក កអាវជិត ដោយនៅផ្នែកខាងមុខមានបញ្ចេញសាច់សខ្ចីមួយប្រឡោះ មើលទៅពិតជាសាកសមជាឈុតដែលអាចយកទៅក្រកួតនៅលើឆាកអន្តរជាតិបាន។ ស្របពេលនោះដែរ ប្រិយមិត្តនាំគ្នាចូលខមមិនជាច្រើនទាក់ទងទៅនិងសម្លៀកបំពាក់នេះថែមទាំងរិះគន់ចំៗ រហូតមានសំនួរចាក់ដោតថែមទៀតផង។ ក្នុងនោះប្រិយមិត្តបានចោទសួរថា ហេតុអ្វីរ៉ូបក្នុងស្រុកស្អាតៗម្លេះ តែរូបនៅលើឆាកអន្តរជាតិTop 10 មិចមិនស្អាត។
បើនិយាយពីប្រិយមិត្តវិញម្នាក់ៗ សោកស្តាយរឿងឈុតក្នុងស្រុកស្អាតជាងយកទៅប្រកួត រហូតមានអ្នកខ្លះថា សរសើរលេងចេញហើយ ទោះស្អាតយ៉ាងណាក៏ហួសពេលដែរ ក្នុងស្រុកឡើងឆ្វាច ដល់ក្រៅស្រុកអស់យោបល់។ ចំនែកអ្នកផ្សេងទៀតថា រំលឹកការប្រកួតបើបានឈុតល្អបែបនេះ មិនដឹងល្អយ៉ាងណា។ រីឯអ្នកផ្សេងទៀតថា កាលចូលTop10 បើបានឈុតមួយនេះវិញ ដឹងតែក្បែTop5 ។
រម្លឹកផងដែរថា កាលកន្លងទៅថ្មីៗនេះ មហាជនជាច្រើននាំគ្នាចាប់អារម្មណ៌រឿងបរកញ្ញាកម្ពុជា Miss Grand Cambodia២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ គ្រប់គ្នាមានការគាំទ្រយ៉ាងខ្លាំង រហូតបោះឆ្នោតឲ្យសឹងគ្រប់គ្នាដើម្បីឲ្យបានទៅដល់វគ្គTop10 តែនៅពេលចូលដល់វគ្គនេះ សុធីតា មិនបានបន្តទៅវគ្គទៀតទេ។បើនិយាយដល់ឈុតនៃវគ្គនីមួយៗរបស់នាងវិញសុទ្ធតែស្អាតៗ សាកសមនិងរូបរាងនិងដងខ្លួនរបស់នាងខ្លាំង រហូតចប់ការប្រកួតស្រាប់តែលេចចេញរ៉ូបស្អាតៗជាច្រើនឈុត ស្អាតជាងកាលយកទៅប្រកួតនៅលើឆាកអន្តរជាតិទៅទៀត៕