
- ព្រហស្បតិ៍, 3 កុម្ភៈ 2022 07:53
- ព័ត៌មាន
ចំណាំសឹងមិនបាន! Cheekbum ចាក់មាត់រីកធំប្រែសម្រស់ស្ទើរតែ៣៦០ដឺក្រេ
- ព្រហស្បតិ៍, 3 កុម្ភៈ 2022 07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំសឹងមិនបាន! Cheekbum ចាក់មាត់រីកធំប្រែសម្រស់ស្ទើរតែ៣៦០ដឺក្រេ
តារាសម្ដែងឆ្នើមថៃ Cheekbum បង្ហាញរូបភាពទើបចាក់មាត់ថ្មីៗ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញមាត់ថ្មីនាងមានសភាពធំក្រាស់ពេក។
មិនលាក់លៀមច្រើន Cheekbum បង្ហោះរូបភាពមួយសន្លឹកនៅលើ Instagram ក្នុងសភាព ទឹកមុខស្លេកស្លាំង និងស្រងូតស្រងាត់ ព្រោះនាងទើបចាក់មាត់ថ្មីៗ ពិបាកក្នុងការញាំ។
បន្ទាប់ពីបញ្ចេញរូបភាពនេះហើយធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំងពេលឃើញតារាសម្ដែងស្រី Cheekbum- Priyada Sitthachai មានមុខមាត់ប្រែខ្លាំង សឹងតែចំណាំមិនបានថាជារូបនាង ព្រោះថាឥទ្ធិពលនៃបបូរមាត់ក្រាស់ផ្ទៃជុំវិញមាត់មើលទៅមិនទាន់ស្អាតនៅឡើយ ទើបធ្វើឱ្យទម្រង់មុខនាងប្រែស្ទើរតែ៣៦០ដឺក្រេប្លែកពីទម្រង់មុខដើម៕
ប្រភព៖ Sanook ប្រែសម្រួល៖ PAV SREY PICH