• 2022-02-04 06:58:00
  • ព័ត៌មាន

ចិត្តពិតយ៉ាងណាវិភាគតាមការគួរ តែ ហេង វិសាល ធ្លាប់ទម្លាយចរិត ស្រីនា មិនខុសពីម្ដាយខ្លួនទេ

  • 2022-02-04 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្រាអ្នក Ship (ផ្គូរផ្គង) ហេង វិសាល និង ស្រីនា កាន់តែ​កើនឡើង ដោយសារ​តែ​ភាព​ស៊ីសង្វាក់ដែល​ពួកគេ​មានចំពោះ​គ្នា ធ្វើ​ឲ្យអ្នកគាំទ្ររំភើប​​ និង​ខ្លះ​ថែម​ទាំង​សង្ឃឹម​ថា​ Influencer ល្បីប្រចាំប្រទេសកម្ពុជាទាំង ២ ក្លាយជាគូស្នេហ៍ពិតៗទៀតផង។

ទោះជាយ៉ាងណា​ បើតាមអ្វី​ដែល​ពួកគេ​ធ្លាប់បានអះអាងកន្លងមកថា​ ទំនាក់ទំនង​ពួកគេប្រៀបដូចបងប្អូន មិនមានអ្វីលើសនេះ​ទេ។ អ្នកគាំទ្រ​មិនជំទាស់នឹង​ការបកស្រាយ​នេះទេ ប៉ុន្តែក៏នៅមាន​អ្នក​មួយចំនួនធំពេញ​ចិត្តចាប់គូអ្នកទាំងពីរដដែល ព្រោះ​ពួកគេ​ពិតជា​សមគ្នាមែន។

ដោយឡែក​ពេល​បង្ហាញ​វត្តមាន​​ក្នុង​កម្មវិធី អ្នកជិតខាង របស់ PNN លោក ហេង វិសាល បាន​ទម្លាយអារម្មណ៍ពិត ថា​មាន​យ៉ាងណា​ចំពោះ ស្រីនា ពេល​ពិធីករ-ពិធីការិនី សំុឲ្យលើកយកចំណុចល្អ​និង​មិនល្អពី ស្រីនា

ហេង ​វិសាល ថា៖ «កូនហ្នឹង (ស្រីនា) ល្អ ខ្ញុំចូលចិត្តកូនហ្នឹង! ចរិតរបស់គាត់ ខ្ញុំអាចនិយាយបានថា ស្រដៀងម៉ាក់ខ្ញុំខ្លាំងមែនទែនហ្មង។ ខ្ញុំគិតថា មិនងាយមានមនុស្សស្រីដែលមានចរិតអ៊ីចឹងទេ!»

វិសាល នៅបន្តទៀតថា ស្រីនា ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់គេ​ តែងធ្វើល្អដាក់គេចេញពីចិត្តទោះគេធ្លាប់គិតអាក្រក់ពីខ្លួនក៏ដោយ។

ចូលដល់ចំណុចមិនល្អរបស់ដៃគូ វិសាល បញ្ជាក់ថាមានចំណុចតែមួយគត់គឺ នាងគិតពីខ្លួនគេច្រើន ជាងខ្លួនឯង។

អ្នកគាំទ្រនៅ​តែបន្តតាមដាន ថា​នៅថ្ងៃខាងមុខ ទំនាក់ទំនង និងភាពស៊ីសង្វាក់របស់ពួកគេនៅតែរក្សាបាន​បែប​នេះ​ទៀត ឬយ៉ាងណា? ស្របពេល​បច្ចុប្បន្នមួយគូនេះកំពុងពេញទទួលបាន​ការគាំទ្រខ្លាំង​ពីមហាជន៕

ទស្សនាវីដេអូខាងក្រោម៖

មតិយោបល់
អត្ថបទពេញនិយម