• 2022-02-04 07:50:49
  • ព័ត៌មាន

បុរសម្នាក់ចេញមុខទម្លាយជីវិតពិត ប៉ាច គីមមួយ ខ្ទេចគ្មានសល់ នៅមុខមហាជនរាប់រយនាក់

  • 2022-02-04 07:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាតសម្លេងស្រទន់ ប៉ាច គីមមួយ ត្រូវបានបុរសម្នាក់អះអាងថាជាមិត្តស្និទ្ធស្នាលនាងបានទម្លាយរឿងពិតនៅពីក្រោយភាពជោគជ័យរបស់ គីមមួយ ខ្ទិចគ្មានសល់នៅក្នុងកម្មវីធីកម្សាន្ដក្នុងស្រុកមួយ។

ឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីម្សាន្ដ “ពីនេះពីនោះជាមួយ សុខគា” តារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស ប៉ែត គីមមួយ ត្រូវបានក្រុមការងារបង្ហាញវីដេអូបុរសម្នាក់និយាយរៀបរាប់ពីខ្សែជីវិតពិតរបស់ គីមមួ មុនពេលជោគជ័យខ្លាំងដូចសព្វថ្ងៃ។

បុរសជាមិត្តបានរៀបរាប់ពីដំណើរជីវិតក្មេងស្រីអ្នកបាត់ដំបងថាលោកបានស្គាល់ គីមមួយ រយៈពេល១២ឆ្នាំមកហើយ ហើយលោកក៏ជាមិត្តភក្ដិស្និទ្ធស្នាលជាងគេចំណោមមិត្តទាំងអស់ដោយសារលោក និង គីមមួយ មានអត្តចរិកស្រដៀងគ្នា។

លោកបន្តថា គីមួយ ជាក្មេងដែលតស៊ូខ្លាំងបំផុតនាងប្រឹងរៀន បណ្ដើរ ធ្វើការបណ្ដើរ។ លុះបានចូលរួមប្រលងកម្មវិធីចម្រៀង គីមមួយ បានសម្រេចចិត្តឃ្លាតឆ្ងាយពី គ្រួសារត្រូវមករស់នៅរាជធានីភ្នំពេញម្នាក់ឯង ពោលគឺរស់ពឹងខ្លួនឯង។ គ្រាចូលប្រលង គីមមួយ មានមិត្តភក្ដិប្រុសម្នាក់នេះប៉ុណ្ណោះដែលឌុបនាងនិងម៉ូតូកូនទា ជូននាងទៅច្រៀងគ្រប់កន្លែង។

បុរសជាមិត្ត៖ “ខ្ញុំចាំថាថ្ងៃដែល គីមមួយ ប្រលងវគ្គ Live ផ្ទាល់ នាងមានលុយត្រឹម ១០០$ និងត្រូវកាត់រ៉ូបសល់លុយ ១០$ គត់សម្រាប់ត្រៀមប្រលង ប៉ុន្តែជាលទ្ធផលនាងទទួលបានការបរាជ័យធ្វើឱ្យ គីមមួយ ពិបាកចិត្តជាខ្លាំង”។

ស្របពេលបរាជ័យលើការប្រកួត គីមមួយ បែរជាមកជួបលាភធំដោយផលិតកម្មចម្រៀងខ្នាតធំ ហង្សមាស សម្រេចជ្រើស និងផ្ដល់ឱកាសឱ្យនាងចូលរួមដំណើរវែងឆ្ងាយជាមួយក្រុមហ៊ុម។ ទើបធ្វើឱ្យ ដំណើរជីវិតក្មេងស្រីអ្នកបាត់ដំបងខ្វះខាតជីវភាព ប្រែជាស្រស់ល្អ ថែមទាំងកសាងប្រជាប្រិយហក់ខ្ពស់ ជាលំដាប់តាមរយៈស្នាដៃក្នុងបទចម្រៀងពីរោះៗជាច្រើន និងស្នាដៃសម្ដែងខ្សែភាពរបស់ ហង្សមាស ទៀតផង៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី