• 2022-02-06 04:42:00
  • ព័ត៌មាន

ពិសេសលើសស្មាន! កម្មវិធី Show Me Something 2022 ជុំសុទ្ធតែតារាល្បីចូលរួម និងដើរម៉ូដ

  • 2022-02-06 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី «SHOW ME SOMETHING 2022» បាន​ប្រព្រឹត្តិទៅយ៉ាង​គគ្រឹកគគ្រេង និងរលូនកាល​ពីល្ងាចមិញ ដោយមាន​ការ​ចូលរួមពីសំណាក់តារាម៉ូដែល និង​ភ្ញៀវកិត្តិយសជា​ច្រើន ពិសេសតារាល្បីៗ។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធី «SHOW ME SOMETHING 2022» បាន​បង្ហាញ​មុខជាថ្មី ក្រោយអវត្តមាន​ ២ឆ្នាំ នៅឆ្នាំ ២០២០ និង ២០២១។ វិលមកវិញជាលើកទី ២ នេះ ជា​ការរៀបចំដោយផ្ទាល់ពី Mapa Fashion Design Academy។ កម្មវិធីត្រូវ​បាន​ចូល​រួម ទៅដោយភ្ញៀវកិត្តិយសជា​ច្រើន ក្នុងនោះ​ក៏មាន​តារាល្បីៗ និង Influencer កំពុងមានឥទ្ធិពល​ជា​ច្រើនផងដែររួមមាន៖ ស៊ីណូរ៉ា រ័ត្ន ចេនណា វណ្ណៈ បូរមី សូហ្វីតា​ Rainniedara ក្រុម PeyPey Dy និងបុគ្គលល្បីៗផ្សេងទៀត។

ងាក​មកមើលតារាម៉ូដែលវិញមានទាំងជាតិ និងអន្តរជាតិមានដល់ទៅ ៧០រូប ជុំគ្នា​បង្ហាញនូវឈុតដែលជាការច្នៃម៉ូដផ្ទាល់ពី អ្នករចនាម៉ូដឆ្នើម​មានទឹកដៃជា​ច្រើននាក់។ ម្នាក់ៗដើរម៉ូដជាមួយនឹង​ទឹកមុខម៉ឺងម៉ាត់ ហើយគ្រប់គ្នាសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

ទស្សនាបណ្ដុំរូបភាពច្បាស់ៗត្រជាក់ភ្នែកដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់