• 2022-02-07 09:08:17
  • ព័ត៌មាន

Fan បារម្ភខ្លាំងចំពោះ Park So Dam តេស្ដវិជ្ជមានកូវីដ ខណៈនាងកំពុងមានជំងឺមហារីកប្រចាំកាយ

  • 2022-02-07 09:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រតារាសម្ដែងកូរ៉េខាងត្បូងកំពុងមានការបារម្ភយ៉ាងខ្លាំងចំពោះ Park So Dam ដែលនាងទើបធ្វើ តេស្ដឃើញវិជ្ចមានកូវីដ១៩ ស្របពេលបញ្ហាសុខភាពនាងចុះខ្សាយខ្លាំងដោយសារជំងឺប្រចាំកាយ។

នៅរសៀលថ្ងៃទី៧ កុម្ភះ នេះបានឱ្យដឹងថាតារាសម្ដែងល្បីឈ្មោះ Park So Dam បានរកឃើញផ្ទុកកូវីដ១៩ ហើយបច្ចុប្បន្ននេះនាងត្រូវបានដាក់ស្រាកព្យាបាលដាច់ដោយឡែក និងទទួលសេវាកម្មព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ។

ទន្ទឹមនឹងនេះដែរ Park So Dam ត្រូវបានគេដឹងថាបច្ចុប្បន្ននេះនាងកំពុងមានបញ្ហាសុខភាពប្រចាំកាយ គឺកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត បន្ទាប់ពីតារាស្រីរូបនេះទៅធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំមុន បន្ទាប់មកនាងទទួលការវះកាត់។ ទាំងនេះជាហេតុផលតែមួយគត់ដែលធ្វើឱ្យអ្នកគាំទ្របារម្ភពី Park So Dam ខ្លាចក្រែងកូវីដ១៩ប៉ះពាល់បន្ថែមលើសុខភាព Park So Dam មិនអាចទ្រាំទ្របាន៕

ប្រភព៖ Allkpop ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់
អត្ថបទពេញនិយម