- 2022-02-08 07:07:02
- ព័ត៌មាន
ប្រឡូកក្នុងវិស័យដើរម៉ូដលើកដំបូង ហ៊ាហ័ង ព្រលយប៉ុន្មានឃ្លាទៅកាន់អ្នកច្នៃម៉ូដកម្ពុជា
- 2022-02-08 07:07:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឡូកក្នុងវិស័យដើរម៉ូដលើកដំបូង ហ៊ាហ័ង ព្រលយប៉ុន្មានឃ្លាទៅកាន់អ្នកច្នៃម៉ូដកម្ពុជា
ចន្លោះមិនឃើញ
ថ្មីៗនេះកម្មវិធីបង្ហាញម៉ូដដ៏ល្បីប្រចាំឆ្នាំ Show Me Something ២០២២ បានប្រព្រឹត្តិទៅយ៉ាងគគ្រឹក គគ្រេង ដែលប្រជុំទៅដោយតារា និង Influencer ល្បីៗជាច្រើនដួង ក្នុងនោះ ហ៊ាហ័ង ក៏លេចវត្តមានជាតារាបង្ហាញម៉ូដសំលៀកបំពាក់ម្នាក់ផងដែរ។
បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Show Me Something រួចមក ហ៊ាហ័ង ប្រាប់មកកាន់ Sabay នៅរសៀលថ្ងៃទី៧ កុម្ភះថាលោកពិតមាមោទនភាពខ្លាំងមែនទែនចំពោះអ្នកច្នៃម៉ូដគ្រប់រូបដែលបានចូលរួមក្នុងកម្មវិធី ព្រោះអ្នកច្នៃម៉ូដទាំងនោះសុទ្ធតែទើបបញ្ចប់ការសិក្សាថ្មីថ្មោង ប៉ុន្តែពួគគាត់មានសមត្ថភាព ថ្វីដៃពិសេស និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងច្នៃម៉ូដយ៉ាងស្រស់ស្អាត និងប្លែកភ្នែក។ ដែលនេះសបញ្ជាក់ឱ្យឃើញពីការលូតលាស់នៃវិស័យច្នៃម៉ូដនៅកម្ពុជាកាន់តែរីកចម្រើន។
ហ៊ាហ័ង៖ “ខ្ញុំយល់ឃើញថាអ្នកច្នៃម៉ូដក្នុងកម្មវិធី Show Me Something ២០២២ ពួកគាត់ជាសិស្សទើបបញ្ចប់ការសិក្សា ប៉ុន្តែសុទ្ធតែមានសមត្ថភាពខ្លាំង គាត់ច្នៃម៉ូដបានស្អាត និងប្លែកៗ”។
ទន្ទឹមនឹងនេះ Influencer ដ៏មានប្រជាប្រិយភាពរូបនេះបានបន្តប្រាប់ Sabay ថានេះជាលើកដំបូងសម្រាប់លោកប្រឡូកក្នុងវិស័យដើរម៉ូដ ហើយវាពិតជាមានន័យខ្លាំងមែនទែន ដែលមានឱកាសអាចបញ្ចេញសមត្ថភាពពិសេសនេះឡើង។ ប៉ុន្តែដោយសារតែជាលើកដំបូងហាក់នៅមានអារម្មណ៍ភ័យបន្តិច ព្រោះវាខុសពីការសម្ដែង។
យ៉ាងណាមិញទោះបីជាលើកដំបូងសម្រាប់ ហ៊ាហ័ង ប៉ុន្តែគេសង្កេតឃើញថា Influencer រូបនេះ ធ្វើបានល្អខ្លាំងមែនទែនជាមួយការដើរម៉ូដយ៉ាងជឿជាក់ ទាំងការលេងទឹកមុខ ការទប់លំនឹងខ្លួន រួមទាំង ការបោះជំហ៊ានដើររបស់លោកគឺពិតជាធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើគ្រប់គ្នា៕