
- ពុធ, 9 កុម្ភៈ 2022 07:30
- ព័ត៌មាន
ករណីថ្មី! កំពូលតារាសម្ដែងកូរ៉េត្រកូល Lee ឆ្លងកូវីដ ទាំងប្ដី ទាំងប្រពន្ធហើយពេលនេះ
- ពុធ, 9 កុម្ភៈ 2022 07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីថ្មី! កំពូលតារាសម្ដែងកូរ៉េត្រកូល Lee ឆ្លងកូវីដ ទាំងប្ដី ទាំងប្រពន្ធហើយពេលនេះ
ចន្លោះមិនឃើញ
មានព័ត៌មានបញ្ជាក់ថា តារាសម្ដែង Lee Byung Hun បានកើតកូវីដ១៩ ហើយ ដោយព័ត៌មាននេះប្រកាសជាផ្លូវការដោយ ក្រុមហ៊ុន BH របស់លោក។
មិនយូរប៉ុន្មាន ក៏ស្រាប់តែចេញព័ត៌មានថ្មីទៀតថា ភរិយារបស់លោក គឺ តារាសម្ដែង Lee Min Jung ក៏ឆ្លងកូវីដតាមប្ដីដែរ។ បច្ចុប្បន្នពួកគេទាំង ២នាក់កំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគ្នា ហើយសង្ឃឹមថានឹងឆាប់ជាសះស្បើយឆាប់ៗ។
គួរដឹងថា កំណើននៃការឆ្លងជំងឺកូវីដ១៩ ពេលនេះ កាន់តែតែមានការកើនឡើងពិសេសក្នុងពិភពសិល្បៈ ព្រោះមួយរយៈចុងក្រោយមិនថាតារាចម្រៀង និងក្រុមការងារក្នុងវិស័យ ត្រូវឆ្លងជាបន្តបន្ទាប់ឥតស្រាកស្រាន្តឡើយ៕