• 2022-02-10 03:10:22
  • ព័ត៌មាន

ក្រោយបាត់មុខពីពិភពគុន បង្ហើរសំឡេង ៤ឆ្នាំ ពេល​នេះ​ Suzy វិលមកវិញហើយ

  • 2022-02-10 03:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក​នេះ មាន​សេចក្ដី​រាយការណ៍ថា​ Suzy នឹង​វិលមក​វិញ​ជាមួយនឹង​បទ​ថ្មី ក្នុងនាម​ជា​តារា​ចម្រៀង ជាលើកដំបូង​ក្នុង​រយៈពេល​ ៤ឆ្នាំ ដែល​នាង​បាន​អវត្តមាន​ពីវិស័យនេះ។

បទ​ថ្មី​ដែល​នឹងត្រូវ​ចេញ​ផ្សាយ​នេះ​មាន​ចំណងជើងថា​ «Satelite» ជាស្នាដៃថ្មី​ដែល Suzy​ នឹង​ត្រៀម​បង្ហាញ​ជាពិសេស ទាំងការចូលរួមនិពន្ធ​ និងច្រៀង ខុសពី​បទ​មុនៗ។ នេះ​បើតាម​ការ​ឲ្យដឹងពីផលិតកម្ម Management SOOP

ភ្ជាប់ជាមួយនឹង​ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ផលិតកម្ម Management SOOP ក៏បាន​បង្ហាញរូបភាព Teaser របស់តារា​ខ្លួន​ដែរ ថែម​ទាំងបញ្ជាក់ទៀតថា​ បទ​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី១៧ ខែកុម្ភៈខាងមុខ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់